ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Wednesday, March 1, 2023

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ អតីតបុគ្គលិក VOD ចំនួន ២៨នាក់ បានដាក់ពាក្យចូលបម្រើក្របខណ្ឌរដ្ឋ បន្ទាប់ពីថ្ងៃ និងម៉ោងឱសានវាទ បានមកដល់

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣

អតីត​បុគ្គលិក​ វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) បាន​ដាក់ពាក្យ​នៅ​ក្រសួង​មុខងារ​សាធារណៈ​ ដើម្បីស្នើសុំចូលបម្រើការងារក្របខណ្ឌរដ្ឋ​ មានចំនួន​សរុប​ ២៨នាក់​ ស្រី០៦​នាក់។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា គិតមកដល់ម៉ោងឱសានវាទ​ នៃថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ គឺមានចំនួនសរុប ២៨នាក់ ហើយគណៈកម្មការកំពុងពិនិត្យ និងផ្ទៀងផ្ទាត់អត្តសញ្ញាណអតីតបុគ្គលិកទាំងនោះឱ្យបានច្បាស់លាស់លើពាក្យស្នើសុំ មុននឹងចាត់ចែងបន្តទៅតាមនីតិវិធី។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ការដាក់ពាក្យស្នើសុំចូលបម្រើការងាររដ្ឋរបស់អតីត បុគ្គលិកVOD នេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដែលពួកគេមិនគួរបន្តឱ្យក្លាយទៅជាឧបករណ៍របស់អ្នកណាម្នាក់ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃការពិតនៅកម្ពុជា ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធរដល់សង្គមជាតិ។

សូមរម្លឹកថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា វិទ្យុVOD គ្មានថ្ងៃរស់ឡើងវិញឡើយ ហើយដោយក្តីអាណិតអាសូរដល់អតីតបុគ្គលិកវិទ្យុនេះ សម្តេចបានអនុញ្ញាតឱ្យពួកគេដាក់ពាក្យសុំចូលបម្រើជាមន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ ដោយដាក់ឱសានវាទ ត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕

ដោយ ផែន រតនៈ

0 Comments:

Post a Comment