ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Sunday, April 30, 2023

ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ អញ្ជើញជាអធិបតីពិធី ប្រកាសតែងតាំង ប្រធានសាខាសមាគមរាជសីហ៍ខេត្តប៉ៃលិន និង សមាជិកជាច្រើនរូបទៀត

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ អមដំណើរដោយថ្នាក់ដឹកនាំសមាគម បានអញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក ប្រចាំសាខាខេត្តប៉ៃលិន នៅព្រឹក ថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៣ នៅខេត្តប៉ៃលិន ដែលមានការនិមន្ត និងអញ្ជើញចូលរួមសរុបជាង ១០០អង្គ/អ្នក។

លោកឧត្តមសេនីយ៍ឯក ភុន សុផល អគ្គលេខាធិការរងសមាគម បានអានសេចក្តីសម្រេចតែងតាំង លោក ឌួង រក្សា ជា ប្រធានសាខាខេត្តប៉ៃលិន និង ព្រះរតនមុនី អ៊ា សុផល ជាព្រះប្រធានកិត្តិយសសាខា អមដោយ សមាជិក សមាជិកា សរុប៥១នាក់។

បន្ទាប់ពីត្រូវបានប្រកាសតែងតាំង លោក ឌួង រក្សា បានឡើងថ្លែងអំណរគុណ និង ប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីគឺ ខិតខំអនុវត្តតួនាទី ភារកិច្ច ដឹកនាំ សម្របសម្រួល កៀរគរថវិកា និងការចូលរួមពីយុវជន ដោយគោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសមាគម ជាពិសេស សូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង សូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ សូមគាំទ្រ និងលើកទឹកចិត្ត ការប្តេជ្ញាចិត្តរបស់ លោកប្រធានសាខាខេត្តប៉ៃលិន និងណែនាំឱ្យប្រែក្លាយការប្តេជ្ញាចិត្តនេះ ទៅផែនការសកម្មភាពជាក់ស្តែង ហើយដើម្បីជោគជ័យត្រូវធ្វើសកម្មភាពដោយគោរពច្បាប់ បង្កើតក្រុមតេលេក្រាមមួយបម្រើការងាររដ្ឋបាល និងត្រូវរៀបចំផែនការ រួចអនុវត្ត មានភាពប៉ិនប្រសព្វ រួមសាមគ្គីគ្នាធ្វើសកម្មភាព។

ឯកឧត្តមប្រធានបានថ្លែងការកោតសរសើភាពប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេស ជាពិសេស ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩។

ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សម្តែងការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងសមាជិកសាខាខេត្តប៉ៃលិន ដែលទើបទទួលបានការតែងតាំងថ្មី និងថ្លែងការកោតសរសើរ លោក ជា កុសល និងក្រុមការងារដែលបានរៀបចំពិធីនេះ ដោយរលូន។

ឯកឧត្ដមប្រធានបានថ្លែងពីប្រវត្តិនៃការកកើតសមាគម តាំងពីមានក្បាលម៉ាស៊ីនតែ៥នាក់ ហើយត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នមានសមាជិក ជាង៥,០០០អង្គ/នាក់ ក្នុងនោះមាន ខ្មែរឥស្លាមជាង១,០០០នាក់ ជនបរទេស១៨នាក់ និងមានសាខាសរុប៣០ ក្នុងនោះ រាជធានី/ខេត្តចំនួន២៥ និងសាខាក្រៅប្រទេសចំនួន ០៥ គឺ ប្រទេស កូរ៉េ ថៃ វៀតណាម ជប៉ុន និង ម៉ាឡេស៊ី ដែលកំពុងប្រកាសថ្ងៃនេះ។

ឯកឧត្តមប្រធាន ណែនាំឱ្យបន្តធ្វើសកម្មភាព «ធ្វើតែអំពើល្អ មិនសាបសូន្យទេ» ហើយមិនត្រូវអូសទាញសមាជិកឱ្យចូលរួម ដោយ សន្យាផ្តល់នេះ ផ្តល់នោះទេ គឺគ្មានទេ ការចូលរួមជាសមាជិករាជសីហ៍ គឺចូលរួមធ្វើបុណ្យ ធ្វើកិច្ចការមនុស្សធម៌ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមប្រធាន បានឱ្យដឹងថា សមាគមបានធ្វើសកម្មភាពមនុស្សធម៌បាន ជាង៦០០លើក ចំណាយថវិកាជាង ១លានដុល្លារ ដែលបានមកពីការបរិច្ចាគ របស់ថ្នាក់ដឹកនាំ សមាជិក និងសប្បុរសជន គឺមិនទាន់មានជំនួយពីណាទេ ដោយធ្វើសកម្មភាព កីឡា បណ្តុះបណ្តាលយុវជននូវជំនាញ ភាសារបរទេ កុំព្យូទ័រ រដ្ឋបាល ទំនាក់ទំនងសាធារណៈ បានស្វែងរកអាហាររូបករណ៍ជាង ១,០០០នាក់ជាមធ្យមក្នុង១ឆ្នាំ សម្រាប់ផ្តល់ជូន សិស្ស និស្សិត យុវជនរាជសីហ៍ ហើយសូមប្រកាសប្រគល់ជូន ១០០នាក់ក្នុង១ឆ្នាំ ជូនសាខាប៉ៃលិន។

ឯកឧត្តមប្រធាន សូមថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់អាហាររូបករណ៍ ៥០នាក់ ក្នុង១ឆ្នាំ ជូនយុវជនសមាគម។

ក្រៅពីធ្វើសកម្មភាពមនុស្សធម៌ កីឡា ជួយសង្គម ក្នុងប្រទេសយើង សមាគមរាជសីហ៍ ក៏បានធ្វើសកម្មភាពក្រៅប្រទេស ដូចជា កូរ៉េ បារាំង និងជប៉ុន។

ឯកឧត្ដមប្រធានថ្លែងការគាំទ្រ ការប្តេជ្ញាចិត្តរបស់ លោក ឌួង រក្សា និងណែនាំឱ្យអនុវត្តការប្តេជ្ញាចិត្តនោះ ដោយផ្សព្វផ្សាយនិងអនុវត្តសកម្មភាព ស្របតាម បទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ រួមសាមគ្គីគ្នា ធ្វើសកម្មភាពមនុស្សធម៌ ជាពិសេស ត្រូវគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង សូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ចុងបញ្ចប់ ឯកឧត្តមប្រធានបានជូនពរ ប្រគល់លិខិតតែងតាំង ថតរូបអនុស្សាវរីយ៍ និងបានចូលរួមពិសារអាហារសាមគ្គីក្នុងបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង៕














0 Comments:

Post a Comment