ខេត្តតាកែវ៖ ឯកឧត្តម ថាំង ប៊ុនសុង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាមូលដ្ឋានឃុំជើងគួន ជាតំណាង ឯកឧត្តម កែវ ស៊ីវន ប្រធានក្រុមការងារ រួមជាមួយ អាជ្ញាធរភូមិក្រាំងឡង បានអញ្ជើញចុះសួរសុខទុក្ខ និង នាំអំណោយសប្បុរសជន ចែកជូន លោកយាយនិងលោកតា ចាស់ជរា គ្មានទីពឹង ងងឹតភ្នែក ចំនួន៤គ្រួសារ រស់នៅក្នុងភូមិ ក្រាំងឡង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។
ពិធីនេះ មានការចូលរួមពី លោក ឃី ខ្នា មេភូមិក្រាំងឡង និង លោក លី ពាង អនុប្រធានភូមិ ព្រមទាំង លោក ថោង សុភ័ក្រ្ត ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកបាទី និងជា និពន្ធនាយក គេហទំព័រព័ត៌មាន ថ្មីពិត, លោក សូត ដារ៉ា ប្រធានថ្មីពិតខេត្តតាកែវ, លោក វ៉ាង បូរ៉ា និពន្ធនាយករងនិងជាប្រធានថ្មីពិតខេត្តកណ្តាល, លោក មាស សូនី អនុប្រធានថ្មីពិតខេត្តកំពត, លោក ប៊ុន សុខហេង, លោក អោ ផុល, លោក សេង សាម៉ុន ភ្នាក់ងារថ្មីពិត, លោក គង់ រ៉ាសុខ និពន្ធនាយកIPN និង លោក អ៊ុន សុខា អ្នកព័ត៌មានUMA ។
អំណោយដែលបានចែក ក្នុងគ្រួសារនីមួយៗរួមមាន៖
១.ថវិកាចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល)
២.អង្ករ ២៥គីឡូក្រាម
៣.ទឹកផ្លែឈើ ១កេស
៤.ត្រីខ ១ដុំ ១២កំប៉ុង
៥.ទឹកត្រី១យួរ
៦.ទឹកស៊ីអ៊ីវ ១យួរ
គ្រួសារទាំង០៤ដែលទទួលបានអំណោយគឺ៖
១.យាយ តិ អៃ អាយុ៩៧ឆ្នាំ
២.តា ប្រាក់ ផន អាយុ៨៥ឆ្នាំ ងងឹតភ្នែក
៣.យាយ ម៉ី នី អាយុ៦២ឆ្នាំ ងងឹតភ្នែក
៤.យាយ ប៉ុល អុក អាយុ៦៥ឆ្នាំ
ក្នុងឱកាសនោះ ឯកឧត្តម ថាំង ប៊ុនសុង បានពាំនាំការផ្តាំផ្ញើរសួសុខទុកពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ កក្កដា ២០២៣ខាងមុខ បន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត់។
ឯកឧត្តម ថាំង ប៊ុនសុង បានជូនពរលោកយាយនិងលោកតា ព្រមទាំងបានថ្លែងអំណរគុណ ម្ចាស់ជំនួយ សហការីថ្មីពិតនិងក្រុមការងារ និងអាជ្ញាធរភូមិក្រាំងឡង ដែលបានចូលរួមពីធីនេះ៕
0 Comments:
Post a Comment