គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់អាហារូបករណ៍ នៃសម្ពន្ធយុវជនអាហារូបករណ៍ស២



ភ្នំពេញ៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ដាវ អានសាន រដ្ឋលេខាធិការ និងជា ប្រធានយុវជនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកខុទ្ទការល័យ ឯកឧត្តម ហែម វណ្ណឌី បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់អាហារូបករណ៍ ដែលសម្របសម្រួលដោយ សម្ពន្ធយុវជនអាហារូបករណ៍ស២ នាល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម សុខ ប្រសិទ្ធិ បានមានប្រសាសន៏លើកឡើងថា ដោយមានការអនុញ្ញតពី ឯកឧត្តម នេត្រ ភត្រ្កា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានផ្តល់ជូននូវអាហារូបករណ៍ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នទាំងពីរ ក្នុងការលើកស្ទួយវិស័យអប់រំដល់យុវជនសម័យថ្មីឱ្យទទួលបាននូវការបណ្តុះបណ្តាល ក្នុងក្របខ័ណ្ឌអប់រំសម័យទំនើបដោយស្របតាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ក្នុងនីតិ កាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ ក្រសួងព័ត៌មាន ដែលមានការសម្របសម្រួលដោយ សម្ពន្ធយុវជនអាហារូបករណ៍ស២ នឹងផ្តល់ជូនអាហារូបករណ៍ ជារៀងរាល់ឆ្នាំសម្រាប់ការសិក្សាក្នុងប្រទេស ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន២០កន្លែង និងក្រៅប្រទេសថ្នាក់បរិញ្ញាបត្រ ចំនួន១៥កន្លែង ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមកម្រិតឧត្តមសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួន។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ និងក្លាយជាឱកាសដ៏ល្អបន្តបន្ថែមទៀតរវាងក្រសួងទាំងពីរ ក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ តាមរយៈការទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សាលើជំនាញនានាបន្ថែមទៀត។









No comments:

Powered by Blogger.