គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោកជំទាវ ហ៊ីង សុខលាភ តំណាងឱ្យសប្បុរសជន បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគល់ជូន នាយ-ពលទាហាន ប្រចាំការជួរមុខការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ



នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ីង សុខលាភ តំណាងឱ្យសប្បុរសជន បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគល់ជូន នាយ-ពលទាហាន ប្រចាំការទិសទី១ ប្រាសាទព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ជាទីដែលទើបប៉ះទង្កិចគ្នាថ្មីៗដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានសំណេះសំណាលជាមួយនាយ-ពលទាហ៊ាន និងបានពាំនាំការថ្លែងអំណរគុណពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនចំពោះសប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែកឧបត្ថម្ភគាំពារដល់កងកម្លាំងប្រចាំការជួរមុខ ការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលបានបង្ហាញពី ឆន្ទៈ មនសិការស្នេហាជាតិ ចូលរួមការពារជាតិ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរដល់សប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបនូវពុទ្ធពរ និងពរទាំងឡាយ ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់រួមមាន៖
- អង្ករ           ចំនួន  ១៥តោន ៩០០គីឡូក្រាម
-មី                ចំនួន  ៨១១កេស
-ត្រីខ            ចំនួន  ១៣៣កេស
-ទឹកស៊ីអ៊ីវ       ចំនួន  ២៥០យួរ
-ទឹកសុទ្ធ        ចំនួន  ១០០កេស+៨០០យួរ
-ឆៃប៉ូវ          ចំនួន  ៥តោន
-បន្លែ             ចំនួន  ៤តោន
-ត្រីងៀត        ចំនួន  ៥០គីឡូក្រាម
-ត្រីហើម       ចំនួន  ៥០គីឡូក្រាម
-ត្រីចំហ៊ុយ      ចំនួន  ៤០០កញ្ច្រែង
-សាប៊ូកក់សក់  ចំនួន  ៥០កេស
-ថ្នាំដុសធ្មេញ   ចំនួន  ១,០០០ទីប
-សាប៊ូដុសខ្លួន  ចំនួន  ១,០០០ទីប
-ថវិកា ចំនួន ១៥,០០០ដុល្លារ។













No comments:

Powered by Blogger.