លោក ថាំង ប៊ុនសុង ចាងហ្វាង គេហទំព័រព័ត៌មាន ថ្មីពិត និងសហការី ចេញញត្តិគាំទ្រចំណាត់ការដ៏ឈ្លាសវៃ និង ម៉ឺងម៉ាត់ជាឧត្តមប្រយោជន៍ជាតិមាតុភូមិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ នៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៥នេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងសហការីទាំងអស់ នៃ គេហទំព័រព័ត៌មាន ថ្មីពិត សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ចំណាត់ការដ៏ឈ្លាសវៃ និង ម៉ឺងម៉ាត់ជាឧត្តម ប្រយោជន៍ជាតិមាតុភូមិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហាព្រំដែនជម្លោះរវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របីនិងតំបន់មុំ៣ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហាព្រំដែនដែលរ៉ាំរ៉ៃនេះ «ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង» តាមយន្តការច្បាប់អន្តរជាតិ និងការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវយន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងយុទ្ធសាស្រ្តស្វ័យការពារខ្លួន ការទឹកដីនៃព្រះរាជាណា ចក្រកម្ពុជា តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធតបវិញ ក្នុងករណី មានការឈ្លានពានបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជាយើង។
យើងខ្ញុំ សូមគាំទ្រយ៉ាងក្លៀវក្លា ចំពោះអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ មានចំនួន១៨២សំឡេង បានអនុម័តគាំទ្រលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការយកបញ្ហាព្រំដែនជម្លោះរវាងកម្ពុជា-ថៃ ទៅដោះស្រាយនៅតុលាការអន្តរជាតិ (ICJ)។
យើងខ្ញុំ សូមកោតសរសើរវីរភាពដ៏អង់អាចក្លាហ៊ានរបស់កងទ័ព និងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា និងសូមអំពាវនាវដល់ សហការី និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស សូមជឿជាក់ និងទុកចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិ បាលកម្ពុជា ព្រមទាំង សូមបន្តចូលរួមឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងនៅសមរភូមិ មុខដែលបង្ហាញពីស្មារតីរួបរួមសាមគ្គីជាតិដ៏ធំជាធ្លុងមួយ និងជាខឿនការពារជាតិដ៏រឹងមាំបំផុត៕
No comments: