ភ្នំពេញ៖ប្រធានសមាគមអ្នកសារព័ត៌មានចំនួន១៤ បានមូលមតិគ្នាជាឯកច្ឆន្ទ ចុះអនុស្សារណៈយោគយល់គ្នា បង្កើតជា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» ក្រោមការផ្តើមគំនិត និងអធិបតីភាព ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា និងវត្តមានអ្នកកាសែតចូលរួមអបអរសាទរជាង១០០នាក់ នៅអគារសេរីភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ឯកឧត្តម ហ៊ុយ វណ្ណៈ ថ្លែងថា បេសកកម្មចំពោះមុខរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា គឺផ្តោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន, ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងមនោគមន៍វិជ្ជា, ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន, ការការពារសិទ្ធិអ្នកសារព័ត៌មាន, ការផ្លាស់ប្តូរបទពិសោធន៍ និងបំពេញឱ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
សមាគមអ្នកសារព័ត៌មានទាំង១៤ រួមមាន៖
១- សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា
២- សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា
៣- សមាគមសារព័ត៌មានអេឡិចត្រូនិច «អឹមអេសជេ» MSJ
៤- សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ
៥- ក្លិបអ្នកកាសែតឯករាជ្យ
៦- សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា
៧- សមាគមអ្នកសារព័ត៌មាន កម្ពុជា-អាស៊ាន
៨- សមាគមអ្នកសារព័ត៌មាន យុវជន
៩- សមាគមអ្នកកាសែតខ្មែរសន្តិភាព
១០- សមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា
១១- សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន
១២- សមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា
១៣- សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព
១៤- សមាគមសម្ព័ន្ធសារព័ត៌មានគេហទំព័រកម្ពុជា
Subscribe to:
Post Comments
(
Atom
)
No comments: