តាកែវ៖ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក៩ឃុំ បានអញ្ជើញជាអធិបតី ពិធីប្រគេនទៀនចំណាំព្រះវស្សានិង ទេយ្យវត្ថុជូន វត្តចំនួន៩ តំណាងឱ្យ៩ឃុំ នៃស្រុកសំរោង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
ពិធីនេះប្រារព្វនៅ វត្តអំពិលបី ដែលមានការនិមន្តនិងអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋាន៩ឃុំនៃស្រុកសំរោង ចៅអធិការ គណៈកម្មាវត្ត អាចារ្យ ដូនជី លោកតា លោកយាយប្រមាណជាង១០០អង្គ/នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងពីការអភិវឌ្ឍរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បាននិមន្តនិងអញ្ជើញ ព្រះសង្ឃ អាចារ្យ គណៈកម្មាវត្ត ព្រមទាំង លោកយាយ លោកតាពុទ្ធបរិស័យទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខកុំបីខាន និង សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ចុងក្រោយគេនៃសន្លឹកឆ្នោត មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីផ្តល់ឱកាសជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិ ថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។
សូមបញ្ជាក់ថា វត្តនីមួយៗទទួលបាន ទានវស្សា១គូ បច្ច័យ អង្ករ១០០គីឡូ មី៤កេស ទឹកត្រីទឹកស៊ីអ៊ីវ៨យូរ តែ ស្ក និងទេយ្យទានជាច្រើនទៀត ហើយលោកតាអាចារ្យទាំង៩វត្ត ក៏បានទទួលការឧបត្ថម្ភពីឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីផងដែរ៕
0 Comments:
Post a Comment