គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម កែវ ស៊ីវន និងក្រុមការងារគណបក្សប្រជាជនចុះឃុំជើងគួន បានអញ្ជើញ ប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងចូលបច្ច័យ បុណ្យឡើងសាលា នៅវត្តក្តីទន្ទឹម

តាកែវ៖ ឯកឧត្តម កែវ ស៊ីវន អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំជើងគួន និងក្រុមការងា បានអញ្ជើញចូលរួមពីធីបុណ្យ ឡើងសាលានិងតម្កល់អដ្ឋិធាតុ ព្រមទាំង បានប្រគេនទៀនចំណាំព្រះវស្សា១គូ ទឹកផ្លែឈើ ទឹកសុទ្ធ មី និងបច្ច័យ ចំនួន១លានរៀល ជូន ព្រះគ្រូសិរីវុឌ្ឍាភិរ័ត វឹម ឈៀង  ចៅអធិការវត្តក្តីទន្ទឹម ស្ថិតក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

 ពិធីនេះមានការចូលរួមពី ឯកឧត្តម ថាំង ប៊ុនសុង លោក ស៊ិន សិទ្ធិ លោក នាង តូ និង លោក យិន ប៉េរ៉ូ អនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំជើងគួន លោក ហៀង វណ្ណហន ប្រធានបក្សឃុំ លោក ស៊ីវ ប៉េងគី មេឃុំ និងក្រុមការងារគណបក្សស្រុក ឃុំ គណកម្មការវត្តជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម កែវ ស៊ីវន បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនោះ ឯកឧត្តមប្រធាន បាននិមន្តនិងអញ្ជើញ ព្រះសង្ឃ អាចារ្យ គណៈកម្មាវត្ត ព្រមទាំង ពុទ្ធបរិស័យទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខកុំបីខាន និង សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ចុងក្រោយគេនៃសន្លឹកឆ្នោត មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីផ្តល់ឱកាសជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិ ថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត៕












No comments:

Powered by Blogger.