គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់កាដូឆ្នាំថ្មីចំនួន២ ជូន ស្ថាប័នព័ត៌មានអនឡាញ ដែលគ្មានចំណូល



ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិសេសនៃពិធីជួបជុំលើកទី៥ រវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានប្រកាស ផ្តល់កាដូឆ្នាំថ្មីចំនួន២ គឺ៖ «លើកលែងពន្ធប៉ាតង់រយៈពេល ៥ឆ្នាំ និងបញ្ជុះតម្លៃ៥០% សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណសារព័ត៌មានថ្មី នៅក្រសួងព័ត៌មាន» ។

សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានដាក់លិខិត១ច្បាប់ គោរពជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសុំការអនុគ្រោះពី សម្តេចតេជោនាយករដ្ឋមន្ត្រី សុំលើកលែងពន្ធប៉ាតង់និងពន្ធផ្សេងៗ សម្រាប់ស្ថាប័នព័ត៌មាន ជាពិសេស កាសែតនិងព័ត៌មានអនឡាញ ដែលគ្មានចំណូល ប៉ុន្តែចង់ចូលរួមផ្សព្វផ្សាយអភិវឌ្ឍន៍សង្គមជាតិយើងអោយកាន់តែរីកចម្រើន ក្រោមម្លប់សន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕





 

No comments:

Powered by Blogger.