ឯកឧត្តម ឃួង ស្រេង៖ សាធារណរដ្ឋឥណ្ឌូណេស៊ី ជាអ្នកចូលរួមចំណែក ក្នុងការផ្សះផ្សាជាតិកម្ពុជា ឱ្យមានសន្តិភាពរហូតសព្វថ្ងៃនេះ
ភ្នំពេញ:កាលថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណ យ៉ាងជ្រាល ជ្រៅចំពោះថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលបានចូលរួមចំណែក ក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រហូតមក ដល់សព្វថ្ងៃនេះ។ ជាមួយនឹងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែ ជូនថ្នាក់ដឹកនាំ នៃប្រទេសនេះផងដែរ។
ការលើកឡើងនេះនៅក្នុងឱកាសដែល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ទទួលជួប ឯកឧត្តម ស៊ូឌីម៉ាន ហាសេង (Sudirm an Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីសម្ដែងការគួសម និងជម្រាបលា នៅសាលារាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ។
បន្ទាប់មក ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ស៊ូឌីម៉ាន ហាសេង ក៏បានចុះទៅ ពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ថ្នាក់ដឹកនាំប្រទេសនៃ សាធារណរដ្ឋ ឥណ្ឌូណេស៊ី ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឱ្យ ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។ ដើម្បីឆ្លើយតបជា មួយនឹងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែ ជូនថ្នាក់ដឹកនាំនៃប្រទេស នេះផងដែរ។
ឯកឧត្តម ឃួង ស្រេង បន្តថា ក្រោយពីមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានកសាងផ្លូវ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីរំដោះចរាចរ ពិសេសរំដោះចរាចរ ខណៈដែលកម្ពុជានឹង ត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ផ្លូវ២ខ្សែនេះនឹងត្រូវដាក់ ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ីដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើ ឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ។
ឯកឧត្តម ស៊ូឌីម៉ាន ហាសេង ក្នុងឱកាសនោះបានសម្តែងនូវការត្រេកអរយ៉ាង ខ្លាំងចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួន ២ខ្សែ ត្រូវបានថ្នាក់ដឹកនាំ កម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នោះគឺវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas)។
បន្ថែមពីនេះ ឯកឧត្តម ស៊ូឌីម៉ាន ហាសេង ក៏បានលើកឡើងពីការរីកចម្រើនយ៉ាងឆាប់ រហ័សរបស់រាជធានីភ្នំពេញផងដែរ ដោយបានបញ្ជាក់ថា រាជធានីភ្នំពេញ មុនលោកមកកាន់ តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗ បានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕ ដោយ សួស សំរិតសម្រួលដោយដារ៉ា
No comments: