ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, January 17, 2023

ប្រជាពលរដ្ឋស្នើរសុំអាជ្ញាធរ ជួយចាត់វិធានការចំពោះ ក្រុមរថយន្តដឹកឈើសំពីងសំពោងដូចហែកឋិន តាមដងផ្លូវសាធារណៈ ព្រោះបារម្ភពីសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views

 

ខេត្តក្រចេះ៖ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរតាមដងផ្លូវនៅស្រុកស្នួល និងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវបានរិះគន់ចំពោះក្រុមអ្នករកស៊ីដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងកែច្នៃគ្រប់ប្រភេទ សំពីងសំពោង វែងជាងទ្រុងឡានរបស់ខ្លួន ដូចហែកឋិន មិនមានបំពាក់ភ្លើង ឬស្លាកសញ្ញាអោយបានត្រឹមត្រូវ និងបើកបរក្នុងល្បឿនលឿន បង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ នៅតាមដងផ្លូវសាធារណៈពេលយប់។

សកម្មភាពក្រុមអ្នកបើកបរដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យនេះ ត្រូវបានគេសង្កេតឃើញថា ស្ងប់ស្ងាត់បានមួយរយៈពេល បន្ទាប់ពីកម្លាំងចម្រុះ ដឹកនាំដោយឯកឧត្ដម គង់ គីមនី អភិបាលរងខេត្តក្រចេះ បានចុះពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់រយៈពេល២ថ្ងៃ ទៅ៣ថ្ងៃ នៅស្រុកស្នួល។ 

ក្រោយពីកម្លាំងចម្រុះដកវិញ នៅយប់ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ គេសង្កេតឃើញថា សកម្មភាពរបស់ក្រុមដឹកជញ្ជូនឈើអនាធិបតេយ្យ បានធ្វើសកម្មភាពជាថ្មី ដោយបើកបរជាក្បូន មិនគោរពច្បាប់ចរាចរណ៍ មិនដឹងឆ្វេងស្ដាំ បង្ករការរំខានយ៉ាងខ្លាំងដល់ មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋតាមដងផ្លូវ ។

ប្រជាពលរដ្ឋសូមសំណូមពរអាជ្ញាធរ មានសមត្ថកិច្ច មេត្តាជួយចាត់វិធានការចំពោះក្រុមអ្នករកស៊ីដឹកឈើទាំងនោះអោយម៉ឺងម៉ាត់ ព្រោះពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងការរស់នៅអមសង្ខាងផ្លូវជាដើម ។

តាមប្រពភឱ្យដឹងថា ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនចេញពី ស្រុកកែវសីមា ឆ្លងកាត់ស្រុកស្នួល ឆ្ពោះទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕ ដោយ ប្រុញ វិធិនិ

0 Comments:

Post a Comment