គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋបាលស្រុកល្វាឯម បើកវេទិកាសាធារណៈស្វែងយល់សុខទុក្ខ ដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ រស់នៅឃុំថ្មគរ

ខេត្តកណ្តាល៖ លោក លីវ វណ្ណថេង អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតី វេទិកាសាធារណៈ  ដើម្បីសំណេះសំណាល ស្វែងយល់សុខទុក្ខ ដោះស្រាយបញ្ហាប្រឈម សំណូមពរ របស់ប្រជាពលរដ្ឋរស់នៅឃុំថ្មគរ ស្រុកល្វាឯម នៅរសៀលថ្ងៃចន្ទ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥​។

វេទិការនេះ មានការអញ្ជេីញចូលរួមពី អភិបាលរងស្រុក អធិការ មេបញ្ជាការកម្លាំងទាំងបី ប្រធាន អនុប្រធាន ការិយាល័យចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ នគរបាលប៉ុស្ថិ៍ និងប្រជាពលរដ្ឋប្រមាណ១៥០នាក់។

ប្រជាពលរដ្ឋមានការសប្បាយរីករាយជាខ្លាំងបានឡើងសម្តែងមតិ លើកពីបញ្ហាប្រឈម សំណូមពរនានាជូនអង្គវេទិកាដោះស្រាយ ជាពិសេស ពួកគាត់បានស្តាប់មតិល្អៗ និង បានជួបផ្ទាល់ជាមួយលោកអភិបាលដែលទើបចូលកាន់តំណែងថ្មីៗ។

សូមបញ្ជាក់ថា ក្រោយចូលកាន់តំណែងជាអភិបាលស្រុកល្វាឯម លោក លីវ វណ្ណថេង បានអញ្ជើញជាអធិបតីបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋបានចំនួន៥លើករួចមកហើយ នៅក្នុងឃុំចំនួន៥ ហើយនឹងបន្តបើករហូតគ្រប់ឃុំទាំង១០ ក្នុងស្រុកល្វាឯម៕ ថ្មីពិត














No comments:

Powered by Blogger.