គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលស្រុកល្វាឯម បញ្ជាឱ្យជំនាញ ចុះណែនាំថៅកែអេតចាយ និង ឱ្យរុះរើសំណង់រឹងរំលោភដីព្រែកតាលនចេញវិញ

 

ខេត្តកណ្តាល៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯម បានឱ្យអ្នកសារព័ត៌មានដឹងថា លោកបានបញ្ជាឱ្យមន្ត្រីជំនាញចម្រុះ ចុះណែនាំថៅកែអេតចាយម្នាក់ និងធ្វើកិច្ចសន្យា ឱ្យរុះរើចេញនូវសំណង់រឹងមាំ ដែលខ្លួនបានសង់រំលោភលើដីព្រែកតាលន ស្ថិតនៅភូមិ បឹងគ្រំ ឃុំ បឹងគ្រំ ស្រុកល្វាឯម នៃខេត្តកណ្តាល។

ទន្ទឹមនោះ លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមទៀតថា លោកនឹងស្តារព្រែកនេះឡើងវិញផងដែរ។

បងប្អូនប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់ រដ្ឋបាលស្រុកល្វាឯម ហើយអ្នកសារព័ត៌មានយើង នឹងបន្តតាមដានផ្សព្វផ្សាយករណីនេះទៀត។

សូមបញ្ជាក់ថា វិធានការរបស់ រដ្ឋបាលស្រុកល្វាឯមនេះ កើតឡើងបន្ទាប់ពី ក្រុមអ្នកសារព័ត៌មាន បានផ្សព្វផ្សាយថា មានម្ចាស់ឃ្លាំងលក់ទិញអេតចាយបានសាងសង់ឃ្លាំងរំលោភយកដីចំណីព្រែកតាលនដែលជាទ្រព្យសម្បត្តិរដ្ឋអស់ជាងពាក់កណ្តាលព្រែក និងបានសាងណង់របងថ្មពទ្ធ័ជុំវិញរួចរាល់ ដូចក្នុងរូបភាព។








No comments:

Powered by Blogger.