គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែ ទៅកាន់វត្តខ្មែរក្រោម

 

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ដោយទទួលបានការចាត់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទើបរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ ១៩៤ សសរ ស្តីពីការបង្កើតគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែ ទៅកាន់វត្តខ្មែក្រោម ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។

បន្ទាប់ពីទទួលបានសេចក្តីសម្រេច សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្រេចបង្កើតអនុគណ:កម្មការមួយចំនួន ចំណុះឲ្យគណ:កម្មការរៀបចំអង្គកឋិនទាន ដង្ហែរទៅកាន់វត្តខ្មែរក្រោម និងបានផ្តាំផ្ញើដល់លោក លោកស្រី ដែលជាសមាជិក សមាជិកា ទាំងក្នុងគណ:កម្មការ និងអនុគណ:កម្មការ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់អនុវត្ត តាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឲ្យអង្គកឋិនទាននេះដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យ ស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា៕

No comments:

Powered by Blogger.