គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ពិធីជួបសំណេះសំណាល បងប្អូនដែលទើបចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា មកពីឃុំចំនួន៥ នៃស្រុកសាមគ្គីមុនីជ័យ

ខេត្តកំពង់ស្ពឺ៖ លោក មួង ធី អភិបាលស្រុក 
និងជាប្រធានបក្សស្រុកសាមគ្គីមុនីជ័យ និង លោក គង់ វិចិត្រ ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលសមាជិក-សមាជិកាថ្មី ចំនួនជិត១០០នាក់ នៃគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ នៅឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។

សូមបញ្ជាក់ថា បងប្អូនសមាជិក-សមាជិកាថ្មី ជិត១០០នាក់នេះ គឺជាអតីតថ្នាក់ដឹកនាំមូលដ្ឋានរបស់ គណបក្សប្រឆាំង មកពីឃុំចំនួន៥ ក្នុងស្រុកសាមគ្គីមុនីជ័យ ដែលពួកគាត់បានសម្រចចិត្តដ៏ត្រឹមត្រូវផ្តាច់ខ្លួនពីក្រុមប្រឆាំង ងាកមកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ព្រោះបានមើលឃើញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមបំផុត ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពេញលេញ ដឹកនាំអភិវឌ្ឍធ្វើអោយមាតុភូមិកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

គួរជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាល់កាលទី១ ដើម្បីកំណើនកាងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជារបៀបវារ:គោលនយោបាយ សង្គម-សេដ្ឋកិច្ច សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា៕







No comments:

Powered by Blogger.