អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ «អ.ដ.ក.» បានសម្រុះសម្រួលផ្សះផ្សា បញ្ចប់ដោយជោគជ័យ នូវវិវាទដីធ្លីដ៏រ៉ាំរ៉ៃ១៨ឆ្នាំ មួយករណីទៀត
ព្រៃវែង៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤
នេះ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៣ រូប រួមមាន លោក នាង សុវត្ថារ៉ា, លោក សូ សុខហុង និងលោក អេង សុគន្ធា បានសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យនូវវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ១ សំណុំរឿង។
នេះ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៣ រូប រួមមាន លោក នាង សុវត្ថារ៉ា, លោក សូ សុខហុង និងលោក អេង សុគន្ធា បានសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យនូវវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ១ សំណុំរឿង។
សំណុំរឿងនេះពាក់ព័ន្ធនឹងទំនាស់ដីសហគមន៍ រវាងប្រជាពលរដ្ឋចំនួន ២០ គ្រួសារ និងរដ្ឋបាលឃុំស្ពឺក ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។ វិវាទនេះបានកើតឡើងតាំងឆ្នាំ២០០៦ ហេីយបានអូសបន្លាយអស់រយៈពេល ១៨ ឆ្នាំ ដោយភាគីវិវាទម្ខាង បានធ្វើការប្តឹងតវ៉ាទៅជាច្រើនស្ថាប័នរួចមកហើយ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ទេីប ភាគីវិវាទបានដាក់ពាក្យបណ្តឹងមក អ.ដ.ក.។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលេីឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា និងបានផ្តិតមេដៃលេីកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
No comments: