គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញបើក​កិច្ចប្រជុំត្រួត​​ពិនិត្យ​វឌ្ឍនភាព​ការងារដឹកនាំ​គ្រប់គ្រងផ្ទៃក្នុង​​​​ក្រសួងធនធានទឹក និង​ឧតុនិយម

នៅទីស្ដីការក្រសួង​ នារសៀលថ្ងៃអង្គារ​ ​៤រោច​ ខែ​ជេស្ឋ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​២៥​ ខែ​មិថុនា ឆ្នាំ​២០២៤​ នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញបើកកិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារដឹកនាំ​គ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួង​ ​ដោយមានការចូលរួម​ពី​ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម​​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក និង​លោក លោកស្រី​ជាប្រធាននាយកដ្ឋាន ក្រោមឱវាទក្រសួងធនធានទឹក និង​ឧតុនិយម​ជាច្រើនរូបផងដែរ។​​​

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ឱ្យដឹងថា​ កិច្ចប្រជុំនាពេលនេះ​ គឺដើម្បី​តាមដានពីវឌ្ឍនភាព​នៃការងារដឹកនាំគ្រប់គ្រងផ្ទៃក្នុង​​​ ព្រមទាំងពិភាក្សា​ពីបញ្ហាប្រឈម​ និង​ស្វែងរកដំណោះស្រាយ​ដែលមានលក្ខណៈជឿនលឿន​ទៅមុខប្រកបដោយប្រសិទ្ធភាព​​ ជាពិសេស​ការងារគ្រប់គ្រង​ចរន្ត​ឯកសារ​តាមប្រព័ន្ធឌីជីថល​ ស្របតាម​បញ្ចកោណ​ទី៥ មុំ​ទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា​ ​ដែលបាន​លើកឡើង​ពី​ការកសាងរដ្ឋាភិបាលឌីជីថល​ និង​ពលរដ្ឋ​ឌីជីថល​​។​ ​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​ ប្រព័ន្ធ​ច្រកចេញចូលតែមួយក្នុងការ​គ្រប់គ្រង​​ឯកសារ​​នៅតែមានសារសំខាន់ បន្ទាប់ពីទទួលបានឯកសារ​ត្រូវ​​​​កំណត់​បែងចែក​​​ទៅ​តាមអគ្គនាយកដ្ឋាន​​ តាមឋានា​នុក្រមការងារ​ ដោយឆ្លង​មតិយោបល់របស់ថ្នាក់ដឹកនាំទទួលបន្ទុក​តាមជំនាញ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើឱ្យថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានរដ្ឋបាល​ បន្ត​រៀបចំ​គ្រប់​គ្រងលំហូរ​ការងារ​ទៅ​តាមឋានានុក្រម​​ ចាប់តាំងពីថ្នាក់​ការិយាល័យ​រហូតដល់ថ្នាក់រដ្ឋលេខាធិការ​ទទួលបន្ទុកតាមជំនាញ​ ដើម្បី​ចូលរួម​មតិយោបល់ និងតាមដានការ​អនុវត្តការងារ​ ព្រមទាំង​ជំរុញល្បឿនការងារ​​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​​ឌីជីថល​។ ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ក៏​បានស្នើឱ្យប្រធានក្រុមការងារ​កែទម្រង់រដ្ឋបាលសាធារណៈ​​​ពន្លឿនការងារ​វិភាគមុខងារ និង​រចនាសម្ព័ន្ធក្រសួង​ ព្រមទាំងធ្វើបច្ចុប្បន្នភាព​ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល​​​ ឱ្យមានភាពច្បាស់លាស់​ ស្រប​​តាមការណែនាំរបស់ក្រសួងមុខងារសាធារណៈផងដែរ​​។

សូមបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា​ កាលពីថ្ងៃទី​២១​ ខែឧសភា​ ឆ្នាំ​២០២៤​ បាន​ចេញសេចក្តីណែនាំ​ស្តីពីការ​ពិនិត្យឡើងវិញ​ និង​​ការវិភាគមុខងារ​ និង​រចនាសម្ព័ន្ធ​ក្រសួង​ស្ថាប័ន ដើម្បីលើកកម្ពស់​ដំណើរ​​ការរៀបចំ និង​ការប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័នឱ្យ​កាន់តែ​មានប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិភាព​ ក្នុងក្របខ័ណ្ឌ​នៃការបំពេញមុខងារ​​ និងបេសកកម្មរបស់ខ្លួន​​​៕





No comments:

Powered by Blogger.