ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Friday, June 28, 2024

អភិបាលរងខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានជាប្រចាំ ដើម្បីសុខភាពទាំងអស់គ្នា

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ ថ្លែងក្នុងការប្រារព្ធទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ«ការកែប្រែគុណភាពដីរហោស្ថានកម្មនិងភាពធន់នឹងគ្រោះរាំស្ងួត» នៅបរិវេណសួនស្ទឹងសែន ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៤នេះ ដែលមានអ្នកចូលរួមជាង ១ពាន់នាក់ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានជាប្រចាំ ដើម្បីសុខភាពយើងទាំងអស់គ្នា ។

លោក ញ៉ឹក បានខេង បញ្ជាក់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកស្តីពី «ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» បានប្រារព្ធធ្វើទ្បើងដើម្បីពញ្ញាក់ស្មារតី និងជម្រុញសាធារណៈជន ជាពិសេសសិស្សានុសិស្ស ដែលជាអ្នកជំនាន់ក្រោយ ជាសសរទ្រូងនៃប្រទេសកម្ពុជា ឱ្យប្តេជ្ញាចិត្តអនុវត្តជាគម្រូនូវកសិកម្មដែលវៃឆ្លាតនឹងអាកាសធាតុដើម្បីធ្វើឱ្យប្រសើរទ្បើងនូវគុណភាពដី ចូលរួមដាំកូនឈើនៅលើដីកម្មសិទ្ធិរបស់ខ្លួន និងនៅលើដីព្រៃ របស់រដ្ឋប្រើប្រាស់ទឹកនិងថាមពលដោយលក្ខណៈសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យនៅកម្រិតអប្បបរមា។

លោកបន្តថា ដើម្បីកែប្រែគុណភាពដី និងបង្កើនភាពស៊ាំទៅនឹងភាពរាំងស្ងួត យើងទាំងអស់គ្នាត្រូវរួមគ្នាដាំកូនឈើគ្រប់ប្រភេទទៅតាមគោលបំណង ធ្វើកសិរុក្ខកម្មនៅលើដីរេចរឹល ដាំដំណាំគម្របដី និងដាំដំណាំឆ្លាស់ទៅតាមការណែនាំបច្ចេកទេសរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រៅពីនេះប្រជាសហគមន៍គួរត្រៀមរៀបចំពាង ឬអាងធំៗ ដើម្បីរក្សាទឹកភ្លៀងសម្រាប់ប្រើប្រាស់នៅពេលមានភាពរាំងស្ងួត និងប្រើប្រាស់ទឹកដោយមានលក្ខណៈសន្សំសំចៃ។

ការងារកសិកម្មទាំងអស់នេះមិនត្រឹមតែជួយស្តារដីរេចរឹល បង្កើតជីវម៉ាសដី និងរុក្ខជាតិគម្របដី ដែលស្រូបយកកាបូនឌីអុកស៊ីត និងបំភាយអុកស៊ីហ្សែនសម្រាប់មនុស្ស និងសត្វដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុទៀតផង។ 

លោកបានអំពាវនាវឱ្យមានការចូលរួមសំអាតបរិស្ថាន គឺដើម្បីពង្រឹងការរក្សាអនាម័យ និងបង្កើនសោភ័ណភាពបរិស្ថាននៅតាមទីក្រុងទីប្រជុំជន លើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់ លំដាប់ថ្នាក់ សិស្សនិស្សិតឱ្យចូលរួមធ្វើអនាម័យថែរក្សាកែលម្អសោភ័ណភាពទីក្រុង និងថែរក្សាអនាម័យ សម្អាតបរិស្ថានជាប្រចាំ និងរក្សាសោភ័ណភាពបរិស្ថានបន្ថែមទៀតតាមរយៈការចូលរួមទាំងអស់គ្នា ជាពិសេសត្រូវខិតខំសិក្សាស្វែងយល់ពីផលប៉ះពាល់ដែលកើតមកពីថង់ប្លាស្ទិកដែលកំពុងនិយមប្រើប្រាស់ជាប្រចាំ ដោយរួមគ្នាខិតខំដោះស្រាយបញ្ហាសំណល់ប្លាស្ទិក សំដៅធ្វើឲ្យការប្រើប្រាស់ប្លាស្ទិក ត្រូវបានកាត់បន្ថយមកតិចបំផុត តាមដែលអាចធ្វើបាន។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានដឹងថាទិវាបរិស្ថានពិភពលោកត្រូវបានកំណត់ប្រារព្ធធ្វើនៅថ្ងៃទី៥ ខែមិថុនា ជារៀងរាល់ឆ្នាំ និងត្រូវបានចាត់ទុកជាយន្តការមួយដែលអង្គការសហប្រជាជាតិប្រើប្រាស់សម្រាប់លើកកម្ពស់ការយល់ដឹងអំពីបរិស្ថានទូទៅនៅលើពិភពលោក និងបង្កើនការយកចិត្តទុកដាក់ផ្នែកនយោបាយចំពោះបញ្ហានេះ។

លោកបន្តថាជារៀងរាល់ឆ្នាំ ទិវាបរិស្ថានពិភពលោកគឺជាវេទិកាមួយដ៏មានឥទ្ធិពល ដើម្បីជំរុញការយកចិត្តទុកដាក់ និងការបង្កើនការចូលរួមរបស់រដ្ឋាភិបាល និងប្រជាជនសហគមន៍នៅលើពិភពលោកទាំងមូល ឱ្យចាត់វិធានការទប់ស្កាត់ និងដោះស្រាយបញ្ហាបរិស្ថានសំខាន់ៗដែលភពផែនដីរបស់យើងកំពុងប្រឈម។ ដើម្បីជាការរួមចំណែកក្នុងចលនាពិភពលោកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចកំណត់យក ថ្ងៃទី៥ ខែមិថុនា ជាទិវាបរិស្ថានជាតិ តាមរយៈអនុក្រឹត្យ លេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។

លោកបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តកំពង់ធំ បានបណ្តុះកូនឈើបានចំនួន ១០ម៉ឺនដើម សម្រាប់ដាំស្តារព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ និងចែកជូនប្រជាសហគមន៍ដាំនៅលើដីអាស្រ័យផល ដីចំការ និងដីលំនៅដ្ឋានរបស់ខ្លួន៕

0 Comments:

Post a Comment