ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Wednesday, February 28, 2024

សាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំពិធីសច្ចាប្រណិធាន ផ្ដល់នីតិសម្បទា ជាមន្រ្តីនគរបាលយុត្តិធម៌ ដល់មន្រ្តីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៩៣រូប

ចំនួនអ្នកទស្សនា: Views

យោងមាត្រា ២៤ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងប្រកាសលេខ ០០៩ កយ.ក្រ/២៤ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ស្តីពី ការផ្តល់នីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំមន្រ្តីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៩៣ រូប ដែលទទួលបាននីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ធ្វើសច្ចាប្រណិធាន នៅសាលសវនាការសាលាឧទ្ធរណ៍ភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ជាប្រធានក្រុមប្រឹក្សា, ឯកឧត្តម យន់ ណារ៉ុង និង ឯកឧត្តម អិន វ៉ានវិបុល ជាចៅក្រមប្រឹក្សា, ឯកឧត្តម អ៉ឹម សុផាន អគ្គព្រះរាជអាជ្ញារង ជាតំណាងមហាអយ្យការ លោក យឹម ទិវា ជាក្រឡាបញ្ជី។

មាត្រា ២៤ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចែងថា ប្រធាន អនុប្រធាន និងមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយដែលបានទទួលនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវស្បថថាបំពេញមុខងាររបស់ខ្លួនដោយស្មោះត្រង់តាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រា ៦៣ (សម្បថនៃមន្រ្តីនគរបាលយុត្តិធម៌) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ចំពោះមន្រ្តីដែលទទួលបាននីតីសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវអនុវត្តមុខងាររបស់ខ្លួន ស្របតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ន មន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ មានចំនួនសរុប ៣០៣ រូប ក្នុងនោះចំនួន ១៣រូប បានប្រកាសលើកទី១ កាលពីឆ្នាំ២០១០ ចំនួន ៦៧រូប លើកទី២ ឆ្នាំ២០១១ ចំនួន ១០៥ រូប លើកទី៣ ឆ្នាំ២០១៦ ចំនួន ២៥ រូប លើកទី៤ ឆ្នាំ២០១៩ និងចំនួន ៩៣ រូប ដែលបានប្រកាសលើកទី៥ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ៕








0 Comments:

Post a Comment