គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជិះរថយន្តក្រុងដោយឥតគិតថ្លៃ ធ្វើដំណើរទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងសួរសុខទុក្ខ បងប្អូនកម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកជិះរថយន្តក្រុងសាធារណៈ ដោយឥតគិថ្លៃ ទៅស្រុកកំណើតតាមបណ្តាខេត្ត ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ឆ្នាំកក្កដា ឆ្នាំ២០២៣។

ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋបានទៅស្រុកកំណើតចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងបង្ហាញអំពីទីតាំង និងពេលវេលាចេញដំណើររបស់រថយន្ដក្រុងសាធារណៈចំនួន៤៣០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងត្រឡប់មកពីតាមបណ្ដាខេត្ត ចូលមករាជធានីភ្នំពេញវិញ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

No comments:

Powered by Blogger.