អភិបាលខេត្តកណ្ដាល អំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍ
(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រោះមានតែសម្ដេចតេជោទេ ដែលជាអគ្គមគ្គុទេសឯក ដឹកនាំប្រទេសជាតិពីបាតដៃទទេ មកស្គាល់រសជាតិសន្តិភាព ការអភិវឌ្ឍ រីកចម្រើន រួមសុខទុក្ខជាមួយប្រជាពលរដ្ឋ ដោះស្រាយរាល់បញ្ហារបស់ពលរដ្ឋ និងយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ មានសម្ដេចមានសន្តិភាព មានការអភិវឌ្ឍឥតឈប់ឈរ។
ជាមួយគ្នានេះ លោកអភិបាលខេត្តកណ្ដាល ក៏បានរម្លឹកដល់បងប្អូនពលរដ្ឋទាំងអស់ កុំភ្លេចយកឯកសារឲ្យបានគ្រប់ចំនួន ដើម្បីអាចចូលបោះឆ្នោតបានផងដែរ។
No comments: