ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Thursday, July 20, 2023

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងស្រុកសំរោង

ចំនួនអ្នកទស្សនា: Views

តាកែវ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក៩ឃុំ បានអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧  ឆ្នាំ២០២៣  នៅទីស្នាក់ការគណបក្សស្រុកសំរោង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានឃុំទាំង៩ មន្ត្រីបក្សស្រុក ឃុំ និង ភូមិ ក្រុមការងារបក្សការិយាល័យបោះឆ្នោតប្រមាណជាង២០០នាក់  ទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន បានណែនាំសកម្មភាពការងារចាំបាច់មួយចំនួន សម្រាប់ក្រុមកាងារគណបក្ស ដើម្បីពង្រឹងសកម្មភាពការងាររបស់ខ្លួន ជាពិសេស ត្រូវយកចិត្តទុកដាក់ សមាជិក សមាជិកា ដែលមានអាយុចាស់ជរា ពិបាកក្នុងការគូសសន្លឹកឆ្នោត និង អញ្ជើញទៅបោះឆ្នោត គឺត្រូវជួយសម្របសម្រួលពួកគាត់ ឱ្យមានលទ្ធភាពទៅបោះឆ្នោតបាន និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឱ្យបានល្អ ហើយប្រសិនបើសមាជិកណាដែលគ្មានអត្តសញ្ញាណបណ្ណ ត្រូវជំរុញឱ្យធ្វើឯកសារ (ឯ.អ) ឱ្យទាន់ពេលវេលា ដើម្បីអាចទៅបោះឆ្នោតបាន។

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានដាក់ចេញនូវផែនការនានាសម្រាប់ កម្មវិធីហែក្បូន បិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដាខាងមុខនេះ ដើម្បីឱ្យមានភាពអធិកអធម និងរក្សាបាននូវសណ្តាប់ធ្នាប់ល្អ។

ឯកឧត្តមបណ្ឌិត បានណែនាំដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ សូមបន្តអនុវត្តន៍ផែនការ និងស្មារតីនៃកិច្ចប្រជុំនេះ ដើម្បីសម្រេចបានជោគជ័យ ជូន គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំថែរក្សាសុខសន្តិភាព និង ការអភិវឌ្ឍរុងរឿងបន្ថែមទៀត៕











0 Comments:

Post a Comment