ទីបំផុត! តុលាការសម្រេចនាំខ្លួននិងឃុំខ្លួន មន្ត្រីគណបក្សភ្លើងទៀន៤នាក់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្ករចលាចលដល់ការបោះឆ្នោត)» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សូមកុំញុះញង់ឱ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត!!!
សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួន មន្ត្រីនិងសមាជិក គណបក្សភ្លើងទៀន៤នាក់ ករណីបង្កចលាចលដល់ការបោះឆ្នោត ញុះញង់ឱ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោតរួមមាន ជនសង្ស័យឈ្មោះ៖
១.ឈ្មោះ ប៊ុន ខេត ភេទប្រុស ចៅសង្កាត់រងទី២ បក្សភ្លើងទៀន រស់នៅ ខណ្ឌសែនសុខ ភ្នំពេញ
២.ឈ្មោះ លី រី ភេទប្រុស រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
៣.ឈ្មោះ អេង ស្រូយ ភេទប្រុស នៅខេត្តតាកែវ
៤.ឈ្មោះ វង រុន្នី ភេទស្រី ជា ប្រធាន ចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន
ដើម្បីចាត់វិធានការតាមនីតិវិធី ៕
No comments: