ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Saturday, June 24, 2023

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយកម្មករ និយោ​ជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣។ ជំនួបសំណេះ​សំណាល​​នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា អវត្តមានសម្តេចជាសាធារណៈប៉ុន្មាន​ថ្ងៃនេះ គឺកំដរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិនិត្យសុខភាព។

* សម្តេចតេជោ ហ៊ុន សែន ណែនាំលោក ឆៃ ស៊ីណារិទ្ធ តាមដានអ្នកខុមមិនប្រមាថសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឱ្យមានប្រាក់សោធននិវត្តន៍សម្រាង់កម្មករ កម្មការិនី មិនមែនជារឿងចៃដន្យនោះឡើយ តែជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ចាក់ឃ្លីបត្រូលឆាវឆាវ ស្តីពីការបោះឆ្នោតលើវេទិកាសាធារណៈ និងណែនាំឱ្យក្រុមការងារចាក់ឃ្លីបនេះ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកបង្ហាញពីកិច្ចអន្តរាគមន៍មួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករ កម្មការិនី ក្នុងពេលជួបវិបត្តិកូវីដ១៩ ដូចជាការរកវ៉ាក់សាំងចាក់ បន្តដំឡើងប្រាក់ឈ្នួលអប្បរមា និងការព្យាយាមទប់ការឡើងថ្លៃទំនិញលើទីផ្សារជាដើម។

* សម្តេចតេជោ ហ៊ុន សែន ព្យាករណ៍ថា ដរាបណាសង្គ្រាមនៅអ៊ុយក្រែន មិនបញ្ចប់ទេ វិបត្តិសិដ្ឋកិច្ចមិនអាចល្អប្រសើរនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការដាក់ចេញនយោបាយ និងការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា។ នយោបាយនោះ មានការអនុញ្ញាតឱ្យថៅកែប្រើដុល្លារសម្រាប់បើកប្រាក់ឈ្នួល ការសាងសង់ផ្លូវ និងកំពង់ផែជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរក្សាចាស់ និងបង្កើតថ្មី ដើម្បីរក្សាស្ថេរភាពការងារនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយការងារ គណបក្សប្រជាជនមានការគិតគូរច្បាស់លាស់ មិនមែនឆក់កណ្តៀតនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានមនុស្សចង្រៃមួយប្រាប់គេផ្តាច់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនី នាំគ្នាថ្កោលទោសលើសកម្មភាពក្រុមចង្រៃទាំងអស់នោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព គឺជាលក្ខខណ្ឌចាំបាច់ ដែលនាំឱ្យមានការវិនិយោគ និងមានការងារធ្វើ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់មនុស្សក្នុងស្រុកមួយចំនួន កុំផ្អើលតាមការញុះញង់របស់ក្រុមជ្រុលនិយមក្រៅប្រទេស បង្កចលាចលក្នុងប្រទេស។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវទប់ស្កាត់កុំឱ្យរោងចក្រ សហគ្រាសក្លាយជាកន្លែងចម្លងមេរោគអេដស៍។

* សម្តេចតេជោ ហ៊ុន សែន អ្នកកើតជំងឺអេដស៍ឆ្នាំ២០២២ កើនប្រមាណ ៣០០នាក់ ធៀបនឹងឆ្នាំ២០២១។ ការកើតនេះ ក្នុងចំណោមអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសបុរស ស្រឡាញ់បុរស។ នៅឆ្នាំ២០២២ អ្នកកើតមេរោគអេដស៍ថ្មីមានចំនួន ១៤០០នាក់។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងកុំរើសអើងចំពោះអ្នកកើតមេរោគអេដស៍។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកកើតមេរោគអេដស៍ កុំដើរចម្លងទៅអ្នកដទៃ។


0 Comments:

Post a Comment