គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវនាំទៅប្រគល់ជូនពលរដ្ឋក្រីក្រ និងជនមានពិការភាព ៥២៩គ្រួសារ នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ លោកស្រី មុំ ចាន់ដានី ប្រធានក្រុមការងារចុះជួយសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងលោក សន ស៊ិន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់គោករកា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បាននាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋជួបការលំបាក និងបងប្អូនជនមានពិការភាព នៅសំនៀងតន្រ្តីជនពិការ (ចាប តូ) និងសហគមស្វាយចេកថ្មី សរុបចំនួន ៥២៩គ្រួសារ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

នាឱកាសនោះ លោកស្រី មុំ ចាន់ដានី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់គិតគូរ ប្រកបដោយគតិបណ្ឌិតមានភាពប៉ិនប្រសប់ឈ្លាសវៃបំផុត ដែលតែងតែយកចិត្ដទុកដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿទុកចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាក ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា។

នៅក្នុងឱកាសនោះ លោកស្រី មុំ ចាន់ដានី បាននាំការផ្តាំផ្ញើការសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងលោក ឃួង ស្រេង សមាជិកណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

លោកស្រីបន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។

លោកស្រីប្រធានក្រុមការងារ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បំពេញសិទ្ធិជាពលរដ្ឋ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕

No comments:

Powered by Blogger.