(ភ្នំពេញ)៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រែកកំពឹស នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានសំណេះសំណាលជាមួយមេគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិក្រាំងស្វាយ និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន អនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ និងជាចៅសង្កាត់ព្រែកកំពឹស ព្រមទាំងក្រុមការងារអមដំណើរ គណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ លោកនាយកសាលាទាំង៣ក្នុងសង្កាត់ យុវជនសង្កាត់សរុបមានចំនួន១,៤២៥នាក់។
លោក រ័ត្ន ស្រ៊ាង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយសុខសន្តិភាពនិងជោគជ័យជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះកម្ពុជាទាំងមូលមានមោទកភាពខ្លាំងបំផុត ដែលសម្តេចបានដឹកនាំប្រជុំកំពូលអាស៊ានទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលខ្មែរធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិស៊ីហ្គេម៦៤ឆ្នាំ និងការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ទទួលបានការភ្ញាក់ផ្អើល និងការកោតសរសើរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ កក្រើកពិភពលោក ប្រកបដោយមោទកភាព។ ដូច្នេះទោះក្នុងកាលៈទេសៈណាក៏ដោយ យើងទាំងអស់គ្នា គឺត្រូវចងចាំជានិច្ចនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចធ្លាប់បានយកជីវិតធ្វើជាដើមទុន ស្វែងរកការសង្គ្រោះជាតិរហូតបានរំដោះជីវិតប្រជាជនកម្ពុជានាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ឲ្យរួចផុតពីរបបវាលពិឃាតដ៏ឃោរឃៅ៣ឆ្នាំ៨ខែ២០ថ្ងៃ ហើយសម្តេចតេជោជាស្ថាបនិកនយោបាយឈ្នះឈ្នះ ជាមគ្គុទ្ទេសក៍ឯកដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដែលកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ។
សម្តេចជាមេដឹកនាំដ៏ឆ្នើមដែលបានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសក្នុងកាលៈទេសៈនៃការរាតត្បាតនូវជំងឺឆ្លងកូវីដ-១៩ សម្តេចតេជោបានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាពក្នុងការប្រឆាំងកូវីដ-១៩ បានស្តារនូវស្ថានភាពកម្ពុជាឲ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័ស សង្គ្រោះជីវិតប្រជាជនកម្ពុជាជាលើកទី២ បន្ទាប់ពីថ្ងៃ៧មករា១៩៧៩។
លោក រ័ត្ន ស្រ៊ាង ក៏បាននាំយកខោអាវកីឡាចំនួន៥៦៨កំប្លេ និងបាល់ចំនួន១៥គ្រាប់ យកទៅប្រគល់ជូនដល់សាលាចំនួន២ គឺវិទ្យាល័យអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស និងសាលាបឋមសិក្សាកែវមុនី ដើម្បីចែកជូនដល់សិស្សានុសិស្សរស់នៅក្រៅមូលដ្ឋានសង្កាត់ព្រែកកំពឹស ដែលបានមកសិក្សា ក្នុងសាលាទាំង០២នោះ រីឯប្អូនៗកុមារនិងសិស្សនិស្សិតដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស ត្រូវបានលោក រ័ត្ន ស៊្រាង ធ្វើការចែកជូនតាមភូមិគ្រប់ៗគ្នារួចជាមុនហើយ។
ព្រមជាមួយគ្នានេះ លោករ័ត្ន ស្រ៊ាង បានទទួលអំណោយផ្លែមៀនមួយកន្រ្តកពីលោក ទ្រី គឹមអៀង ពលរដ្ឋ ក្នុងភូមិក្រាំងស្វាយ ធ្វើឲ្យលោកមានការរំជួលចិត្តជាខ្លាំង ដែលសកម្មភាពនេះបង្ហាញពីទឹកចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងការស្រឡាញ់ចូលចិត្តលោកដែលជាក្រុមការងារគណបក្សប្រជាជនកម្ពុជាមួយរូបផងដែរ។
បន្ទាប់ពីចប់កម្មវិធីសំណេះសំណាល លោក រ័ត្ន ស៊្រាង ក៏បានចុះពិនិត្យលូរំដោះទឹកមួយកន្លែងជាប់មាត់ស្ទឹងព្រែកជីកតាហោដែលខូចខាត ដើម្បីដោះស្រាយជួសជុលឱ្យដំណើរការប្រើប្រាស់បានឡើងវិញបាន ធានាទប់ទឹកជំនន់ពីស្ទឹងកុំឱ្យហូរចូលលិចលង់ក្នុងភូមិ៕
0 Comments:
Post a Comment