ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជើងគួន អញ្ជើញ ចែកឯកសណ្ឋានប្រជាការពារ៦នាក់ លើកស្លាកសញ្ញាគណបក្ស និងពិនិត្យការកែលម្អសោភ័ណ្ឌភាពទីស្នាក់ការគណបក្សឃុំ
ខេត្តតាកែវ៖ ឯកឧត្តម កែវ ស៊ីវន អនុរដ្ឋលេខាធិការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំជើងគួន បានដឹកនាំក្រុមការងារ អញ្ជើញសំណេះសំណាល និងចែក ឯកសណ្ឋានប្រជាការពារជូនប្រជាការពារចំនួន៦រូប នៃភូមិក្រាំងឡង ដែលជាអំណោយរបស់ ឯកឧត្តម ថាំង ប៊ុនសុង អនុប្រធានក្រុមការងារ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។
បន្ទាប់មកក្រុមការងារបានបន្តដំណើរ លើកស្លាកសញ្ញាគណបក្សបង្ហើយ នៅភូមិថ្កូវ នៃឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។
រួចហើយ ក្រុមការងារចុះពិនិត្យ ការចាក់សាបកែលម្អរសោភ័ណ្ឌភាពទីស្នាក់ការគណបក្សឃុំ និងសម្ភារត្រៀមបម្រើអោយការឃោសនាបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧នាពេលខាងមុខ។
ពិធីនេះមានការចូលរួមពីក្រុមការងារចុះមូលដ្ឋានឃុំជើងគួនមាន៖ ឯកឧត្តម ថាំង ប៊ុនសុង, លោក ក្រូច វ៉ាន់ឌី, លោក នាង តូ, លោក ឡុង រដ្ឋា, លោក នៅ សុផុន, លោក យិន ប៉េរូ, លោក កែ ប៊ុនហុង, ក្រុមការងារទទួលបន្ទុកភូមិក្រាំងឡង និង លោក ស៊ីវ ប៉េងគី មេឃុំ លោក សួន សុង ប្រធានយុវជនបក្សឃុំ លោក ប៉ុក លឿន ស្មៀនឃុំ និងក្រុមការងារបក្សឃុំ ភូមិ ប្រជាការពារជាច្រើនរូប៕
No comments: