គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញសំណេះសំណាល ភ្នាក់ងារបក្សចូលរួមសង្កេតការណ៍ ទាំង១៧២ការិយាល័យ នៅ៩ឃុំ នៃស្រុកសំរោង

តាកែវ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក៩ឃុំ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយភ្នាក់ងារគណបក្សចូលរួមសង្កេតការណ៍ តាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧  ឆ្នាំ២០២៣ ទាំង១៧២ការិយាល័យ នៅ៩ឃុំនៃស្រុកសំរោង នាព្រឹកថ្ងៃអាទិត្យ ទី១១ខែមិថុនាឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សស្រុកសំរោង ដែលមានការចូលរួមពីក្រុមការងារគណបក្សប្រមាណ ៥០០នាក់។

ឯកឧត្តមបណ្ឌិតប្រធាន បានថ្លែងពីសមិទ្ធផលសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ភ្នាក់ងារតំណាងគណបក្សមានតួនាទីសំខាន់ការពារផលប្រយោជន៍របស់គណបក្ស និង កាតព្វកិច្ចបោះឆ្នោតក្នុងនាមជាសមាជិកបក្ស និងជួយមើលសមាជិកបក្សយើង សង្កេតការគ្រប់សកម្មភាពក្នុងក្រៅការិយាល័យ រាយការណ៍ សហការជាមួយមន្ត្រី គជប។

ឯកឧត្តមបណ្ឌិតប្រធាន បានពន្យល់ពី នីតិវិធី ដំណើរការបោះឆ្នោត តួនាទីភារកិច្ច កាតព្វកិច្ច របស់ភ្នាក់ងារតំណាងគណបក្ស កំឡុងពេល មុនបោះឆ្នោត ពេលបោះឆ្នោត និង រាប់សន្លឹកឆ្នោត និងណែនាំឱ្យគោរពតួនាទី កាតព្វកិច្ច ដើម្បីប្រសិទ្ធភាពការងារ និងភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ ថែរក្សាសុខសន្តិភាព និង ការអភិវឌ្ឍន៍៕










No comments:

Powered by Blogger.