បានត្រឹមរូបថត!
ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់
តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរ
ជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។
ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គម
នូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។
នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។
នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេច
បោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់
ជាង៥០០០រៀលយកទៅទិញនាឡិកា
ម៉ាកទីតូនីមួយគ្រឿង។
ប្រហែលដើមខែមិនា១៩៧០ខ្ញុំបានយក
នាឡិកានេះទៅប្តូរជាមួយហាងនាឡិកា
នៅស្រុកមេមត់ដោយយកម៉ាកទីតូនី
ដែលមានតម្លៃខ្ពស់ជាងរហូតដល់៨៧០០រៀលលុយជំនាន់នោះ
(មាសមួយដំឡឹងតម្លៃ៣២០០រៀល)។
ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង
២ដំឡឹងមាសនាពេលនោះ។នាឡិកានេះ
បានជួយខ្ញុំច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបំរើការក្នុងកងទ័ពរហូតជារដ្ឋមន្ត្រីក្រសួងការបរទេស១៩៧៩.១៩៨០និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស
១៩៨១.១៩៨២មុនពេលប្តូរនាឡិកានេះ
ជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២៕
No comments: