គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត លើកឡើងពីបទពិសោធន៍ និងទស្សន: នៃការធ្វើកំណែទម្រង់កងទ័ព (មានvideoខាងក្រោម)

 

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងពីបទពិសោធន៍ និងទស្សន: នៃការធ្វើកំណែទម្រង់កងទ័ព ចំនួន ៤ចំណុច។

លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា បទពិសោធន៍និងទស្សនៈនៃការធ្វើកំណែទម្រង់កងទ័ព (ពាក់ព័ន្ធនឹងការតែងតាំងនិងតម្លើងឋានន្តរស័ក្តិ) មាន ៤ចំណុច រួមមាន៖

*១៖ ការធ្វើកំណែទម្រង់ប្រាកដជាប៉ះ ដែលបង្កើតអោយមានអ្នកសប្បាយចិត្ត និងអ្នកមិនសប្បាយចិត្ត (ផ្ទុយទៅវិញ ការមិនហ៊ានវះកាត់ឬធ្វើកំណែទម្រង់ ក៏មិនប្រាកដថាអាចអោយគ្រប់គ្នាសប្បាយចិត្តដែរ)។

*២៖ ការធ្វើកំណែទម្រង់ គឺមិនមែនដើម្បីប្រជាប្រិយភាពផ្ទាល់ខ្លួនជាលក្ខណៈបុគ្គលទេ ប៉ុន្តែត្រូវផ្តល់អាទិភាពទៅលើការពង្រឹងឋានានុក្រមដឹកនាំបញ្ជា និងប្រសិទ្ធភាពការងាររួមនិងយូរអង្វែងរបស់កងទ័ព ក្នុងការការពារជាតិ។

*៣៖ ការធ្វើកំណែទម្រង់ដែលមានប្រសិទ្ធភាព តម្លាភាពនិងយុត្តិធម៌ គឺត្រូវផ្អែកលើគោលការណ៍ច្បាប់ និងមិនត្រូវយកអារម្មណ៍ឬមនោសញ្ចេតនាលក្ខណៈបុគ្គលជាគោលទេ។

*៤៖ ត្រូវមានការចូលរួមដោយសកម្មពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដោយគ្រប់គ្នាត្រូវហ៊ានទទួលខុសត្រូវចំពោះមុខភារកិច្ចរបស់ខ្លួន (កុំបោះអោយអ្នកដទៃ មិនថាថ្នាក់លើ ឬថ្នាក់ក្រោម ជាអ្នកទទួលខុសត្រូវជំនួសខ្លួនទេ)៕

No comments:

Powered by Blogger.