គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អាជ្ញាធររាជធានីភ្នំពេញ ចូលរួមពិធីស្រង់ព្រះជាមួយបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី៣ នៃពិធីសង្រ្កាន្តវត្តភ្នំ

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទីបី ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីស្រង់ព្រះ នៅបរិវេនតំបន់ប្រវត្តិសាស្ត្រវត្តភ្នំ។

នៅក្នុងពិធីនេះលោក នួន ផារ័ត្ន និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ អមដោយលោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងលោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានចូលរួមជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានចូលរួមដង្ហែព្រះពុទ្ធបដិមា រួមជាមួយពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ប្រកបដោយស្នាមញញឹម ភាពស្និតស្នាល និងសប្បាយរីករាយ ពីលើព្រះវិហារវត្តភ្នំ មកកាន់ទីតាំងស្រង់ព្រះ ដែលបានរៀបចំនៅបរិវេណខាងក្រោម។

សូមរំលឹកផងដែរថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសង្ក្រាន្តវត្តភ្នំពេញ នៅតំបន់ប្រវត្តិសាស្ត្រវត្តភ្នំ ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដោយមានបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមយ៉ាងច្រើនកុះករ និងសោមនស្សរីករាយក្រៃលែង។

No comments:

Powered by Blogger.