ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, January 3, 2023

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង

ចំនួនអ្នកទស្សនា: Views

 

កណ្តាល៖ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់តាមសាលិខិតរបស់ សម្តេចតេជោ ក្នុងឱកាសបើកបវសនកាលឆ្នាំសិក្សា២០២២ -២០២៣ថា ឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់បុគ្គលិកអប់រំ និងសិស្សា នុសិស្ស បានយ៉ាងហោចបីដូស បានធ្វើឱ្យយើងអាចរៀនសូត្រ និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវ « គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ»។

ឯកឧត្តម បានបញ្ជាក់ដូច្នេះ នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតនៅក្នុងស្រុកស្អាង នៅថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តម អភិបាលខេត្តកណ្តាល បានបញ្ជាក់បន្តថា រាជរដ្ឋាភិបាលបានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាព ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងការរៀបចំដំណើរការអប់រំ រួមទាំងប្រព័ន្ធអប់រំ ដែលមានភាពធន់ និងឆ្លើយតបទៅនឹងវិបត្តិជំងឺកូរីដ-១៩។ ឆ្លងតាមបទពិសោធន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការឆ្នាំសិក្សាថ្មី២០២២-២០២៣ នឹងបន្តប្រព្រឹត្តទៅដោយរលូន ដើម្បីធានាបាននូវសុវត្ថិភាព ក្នុងការរៀនសូត្ររបស់សិស្សានុសិស្សយើង ក៏ដូចជាការប៉ះប៉ូវឡើងវិញនូវកំហាត់ការសិក្សា ដែលបានខាតបង់នាពេលកន្លងមក។ ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រតាំងពីថ្ងៃចូលរៀនដំបូងរហូតដល់ចុងឆ្នាំ ឱ្យបានពូកែ ប្រកបដោយគុណភាព។ សូមកុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវបន្តការសិក្សានៅកម្រិតឧត្តម ចាប់យកជំនាញ ប្រកបដោយជោគជ័យ ដើម្បីគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់សិស្សានុសិស្សទាំងអស់ ទន្ទឹមនឹងការខិតខំរៀនសូត្រ ក៏ត្រូវចេះយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អផងដែរ។

តាមការបញ្ជាក់របស់លោក ហេង ផេង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តកណ្ដាល សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ខេត្តមានបេក្ខជនប្រឡងជាប់សរុបចំនួន ៧ ៥៤៩នាក់ ស្រី ៤ ៤៥៤នាក់ ប្រឡងជាប់ស្មើនឹង ៧៥,៩៥ភាគរយ ដោយមានសិស្សប្រឡងជាប់និទ្ទេស A សរុប ១០៤នាក់ ស្រី ៤៦នាក់ ។ ដោយឡែកសម្រាប់ស្រុកស្អាង មានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១០នាក់ស្រី ៤នាក់ ៕ ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ ដារ៉ា

0 Comments:

Post a Comment