ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, July 19, 2022

លោក សាយ សំអាល់ ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃចំនួន៤០វត្ត នៅទូទាំងខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បាននាំយកទៀនវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន៤០វត្ត នៅទូទាំងខេត្តព្រះសីហនុ។

ពិធីប្រគេនទៀនវស្សា និងទេយ្យទាននេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន ហៅ វត្តភ្នំសមាធិ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីលោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងលោក លោកស្រី ជាក្រុមការងារ មន្ទីអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោកអាចារ្យតាមបណ្តាវត្តផ្សេងៗនៃខេត្តព្រះសីហនុ ជាច្រើនអង្គ/នាក់។

បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឱ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទ ជាទាយក ទាយិកា ឧបាសក ឧបាសិកាវិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេស គឺចាត់ចែងវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំង ប្រេងកាត ទៀន ធូប និងភេសជ្ជៈ មួយចំនួនទៀតតាមលទ្ធភាព។

ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀងដែលប្រជាពលរដ្ឋក៏ដូចជា ព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ។ ព្រះពុទ្ធជាម្ចាស់បានត្រាស់ដាក់ឱ្យភិក្ខុសង្ឃទាំងឡាយចូលវស្សារយៈពេល ៣ខែ ដើម្បីសិក្សារៀនសូត្រព្រះធម៌ ហើយពុទ្ធបរិស័ទជាអ្នកទំនុកបម្រុងព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សា ៣ខែនេះ។

នៅរដូវចូលវស្សា គឺជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួន។ នៅក្នុងថេរវេលានេះព្រះសង្ឃមិនត្រូវនិមន្តទៅណាឆ្ងាយនោះទេ។ អ្វីដែលសំខាន់មួយទៀតដែលព្រះពុទ្ធដាក់វិន័យសម្រាប់ព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សានេះ គឺហាមដាច់ខាតមិនឱ្យនិមន្តចេញឆ្ងាយពីវត្តហួសពី៧ថ្ងៃនោះឡើយ។

នៅសម័យពុទ្ធកាល នៅក្នុងរដូវចូលវស្សា ព្រះភិក្ខុ សាមណេរទាំងឡាយត្រូវតែនិមន្តគង់នៅក្នុងវត្តដោយពុំចាំបាច់និមន្តបិណ្ឌបាតនោះទេ។ ក៏ប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្ន ដោយសារការផ្គត់ផ្គង់មិនបានពេញបរិបូរណ៍ដូច្នេះព្រះសង្ឃអាចនិមន្តបិណ្ឌបាត និមន្តទៅសិក្សារៀនសូត្រ និមន្តទៅចូលរួមសកម្មភាពសង្គមអ្វីផ្សេងទៀត ដោយពុំមានអាបត្តិអ្វីដូចដែលធ្លាប់និយាយតៗគ្នានោះទេ វៀរលែងតែត្រាច់ទៅខុសកាល និងចូលអារាមវិញខុសកាល (មុនអារុណរះ)។

គួរបញ្ជាក់ឱ្យដឹងថា ក្នុងមួយវត្តទទួលបានទៀនព្រះវស្សាចំនួន១គូរ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន

១លានរៀល៕


0 Comments:

Post a Comment