គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

(បារាំង)៖ សម្ដេចធិបតី ថ្លែងថា កម្ពុជាប្តេជ្ញាក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដើម្បីការពារជីវចម្រុះនៅក្នុងសមុទ្រជាសាធារណៈ ដែលឆ្លងកាត់ព្រំដែននៃប្រទេសណាមួយ។

ថ្លែងក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិក្នុងសន្និសីទ UN ស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣,។

សម្តេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជា នឹងជំរុញឲ្យមានតម្លាភាព ក្នុងការចែករំលែកអត្ថប្រយោជន៍រូបិយវត្ថុ និងមិនមែនរូបិយវត្ថុក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង BBNJ។

ជាមួយគ្នានេះ កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើសកម្មភាពសហការ និងការពារ ជាមួយគ្នានេះ កម្ពុជាសូមអំពាវនាវឲ្យមានសកម្មភាពក្លាហាន រួបរួម និងម៉ឺងម៉ាត់ ដើម្បីសមុទ្រ ដើម្បីប្រជាជន និងមនុស្សជំនាន់ក្រោយផងដែរ។

សម្ដេចធិបតីបង្ហាញមោទនៈភាពក្នុងការប្រកាសថា ប្រទេសកម្ពុជានឹងបោះជំហានបន្ទាប់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នេះ»។

សូមបញ្ជាក់ថា អនុសញ្ញា BBNJ (Biodiversity Beyond National Jurisdiction) ឬគេហៅថា អនុសញ្ញាពីសម្បត្តិធម្មជាតិនៅក្រៅអធិបតេយ្យភាពជាតិ គឺជាអនុសញ្ញាថ្មីមួយសំខាន់ក្រោមអង្គការសហប្រជាជាតិ ដើម្បីការពារជីវចម្រុះនៅក្នុងសមុទ្រជាសាធារណៈ ដែលឆ្លងកាត់ព្រំដែននៃប្រទេសណាមួយ៕

No comments:

Powered by Blogger.