គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋមន្ដ្រី ហួត ហាក់៖ ក្រុមហ៊ុន TUI BLUE Hotel & Resorts របស់អាល្លឺម៉ង់ នឹងធ្វើដំណើរទេសចរណ៍ពហុជាតិសាសន៍មកកម្ពុជា

(ប៊ែរឡាំង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Artur Gerber នាយកប្រតិបត្តិក្រុមហ៊ុន TUI BLUE Hotel & Resorts របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍សម្រាប់ការរៀបចំសេវាកម្សាន្ត ការធ្វើដំណើរ និងទេសចរណ៍ពហុជាតិសាសន៍មកកាន់កម្ពុជា។

ការទទួលជួបនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕

No comments:

Powered by Blogger.