USA៖ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា
ប្រចាំ សហរដ្ឋអាមេរិក រួមជាមួយមន្រ្ដីការទូតនៃស្ថានឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ ដុំ ដែលបានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៥ ។
សូមបញ្ជាក់ថា វត្ថុបុរាណខ្មែរទាំងពីរខាងលើ ស្ថិតក្នុងរចនបទបាភួន ស.វ ទី១១ និងមានប្រភពដើមពីសារមន្ទីរវត្តពោធិ៍វាល ខេត្តបាត់ដំបង ដែលត្រូវបានគេលួចចេញក្នុងសម័យសង្រ្គាមរវាងទសវត្ស ១៩៧០។
ក្នុងពិធីខាងលើ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្ដម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប) រួមទាំងមន្រ្ដីការទូតនៃតំណាងស្ថានបេសកកម្មអចិន្រៃ្ដយ៍កម្ពុជាប្រចាំ អ.ស.ប ផងដែរ។
No comments: