គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ ជួបពិភាក្សាការងារជាមួយប្រធានតំណាងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម (AEM-METI)


(ថៃ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានទទួលជួបពិភាក្សាការងារជាមួយលោក Ryosuke Fujioka ប្រធានតំណាងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម (AEM-METI) ប្រចាំក្រុងបាងកក ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគមកកម្ពុជានាឱកាសនេះ។

ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើង​ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដើម្បីពិភាក្សាលើឱកាសវិនិយោគ និងស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ក្រុមហ៊ុនជប៉ុនដែលមានបំណងស្វែងយល់អំពីការបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី​ អំពីការលើកទឹកចិត្តសម្រាប់ការវិនិយោគលើការបំពាក់សូឡាលើដំបូលនៅប្រទេសថៃ ដោយសង្ឃឹមថា​ នឹងមានគោលការណ៍លើកទឹកចិត្តលើវិស័យនេះនៅកម្ពុជាផងដែរ។

តាមរយៈជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​បានជម្រាបជូនអំពីគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ថាមពលអគ្គិសនីដែលដើរដោយពន្លឺព្រះអាទិត្យដែលនឹងអនុវត្តនាពេលខាងមុខ និងគោលដៅការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាតរបស់កម្ពុជាឱ្យបានដល់៧០% ត្រឹមឆ្នាំ២០៣០។

បន្ថែម​ពីនេះលោកឧបនាយករដ្ឋមន្ត្រី​ ក៏បានលើកទឹកចិត្តវិនិយោគិនពីប្រទេសជប៉ុន ឱ្យពិនិត្យលទ្ធភាពស្វែងរកការបណ្តាក់ទុនលើវិស័យអាទិភាពនានានៅកម្ពុជាបន្ថែមទៀតផងដែរ៕

No comments:

Powered by Blogger.