គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បន្តដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា នៃក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន «ក្រុម ច» ជាមួយវិស័យឯកជន

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា នៃក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន «ក្រុម ច» ជាមួយវិស័យឯកជន ដែលតំណាងដោយលោកឧកញ្ញ៉ា សូ ងួន ដោយមានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាច្រើន។

កិច្ចប្រជុំនេះរៀបចំឡើងបន្តពីកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរ តាមដានវឌ្ឍនភាពការងារ និងដំណោះស្រាយឆ្លើយតបទៅ​នឹងការ​លើកឡើងនានា​ពីផ្នែកឯកជន ដែលសភាពាណិជ្ជកម្មកម្ពុជាបានស្នើមកក្រសួង រួមទាំងផ្តល់ដំណោះស្រាយស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលធុរកិច្ច ជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញវិនិយោគគិនទាំងក្នុង និងក្រៅប្រទេសផងដែរ៕

No comments:

Powered by Blogger.