គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមផ្តល់នូវថវិកា ភេសជ្ជៈ ជូនដល់ក្រុមការងារបរិស្ថាន និងបុគ្គលិកអនាម័យបរិស្ថានក្រុង

ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមផ្តល់នូវថវិកា ភេសជ្ជៈចំនួន ១០កេស និងទឹកសុទ្ធ២០កេស ដល់ក្រុមការងារបរិស្ថាន និងបុគ្គលិកអនាម័យបរិស្ថានក្រុង ចំនួន៣០នាក់ ដើម្បីជាការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងបំពេញការងារ សម្អាតបរិស្ថានក្នុងកំឡុងពេលព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង រយៈពេល០២ថ្ងៃ បានយ៉ាងសកម្ម នៅរដ្ឋបាលក្រុងព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមរដ្ឋបាលក្រុងព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំបោះចោលសំរាមនៅតាមទីសាធារណៈ និងងាកមកចូលរួមថែរក្សាបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមគេហដ្ឋាន និងតាមទីសាធារណៈ ដើម្បីឱ្យក្រុងព្រៃវែងមានសោភ័ណ្ឌភាពស្រស់ស្អាត ។

No comments:

Powered by Blogger.