ខេត្តតាកែវ៖ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោក ថោង សុភ័ក្រ្ត ប្រធានសមាគមរាជសីហ៍ អនុសាខាស្រុកបាទី និងលោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៌សាខា ខេត្តតាកែវ រួមជាមួយ សហការី នៃគេហទំព័រពត៌មានថ្មីពិត បានចុះសួរសុខទុក្ខ និងចែកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ បណ្តាលឱ្យរលំផ្ទះចំនួន៤គ្រួសារ ស្ថិតក្នុងភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។
ពីធីនេះចែកអំណោយនេះ មានការសហការល្អ និងចូលរួមពី អាជ្ញាធរភូមិ ឃុំ ប្រារព្វធ្វើ នៅផ្ទះប្រជាពលរដ្ឋរងគ្រោះ។
អំណោយក្នុង១គ្រួសារៗទទួលបាន៖
១.គ្រួសារឈ្មោះ វុធ រ៉េត ថវិការ ២០ម៉ឺនរៀល និង សម្ភារប្រើប្រាស់ គ្រឿងបរិភោគ
២.គ្រួសារឈ្មោះ រាជ ណារី ថវិការ ២០ម៉ឺនរៀល និងគ្រឿងបរិភោគ
៣.គ្រួសារឈ្មោះ តឿ ផល ថវិការ ២០ម៉ឺនរៀល និងគ្រឿងបរិភោគ
៤.គ្រួសារឈ្មោះ ផឹង អុល ថវិការ ២០ម៉ឺនរៀល និងគ្រឿងបរិភោគ
សរុបការចំណាយអស់ទឹកប្រាក់ ១លាន និង ២០ម៉ឺនរៀល។
ប្រជាពលរដ្ឋទាំង៤គ្រួសារ និងអាជ្ញាធរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមរាជសីហ៍ ដែលបានជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងជួយដល់ការងារសង្គមដោយមិនរើសអើង។
ពួកគាត់ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ទាំងអស់ និង មានម្ចាស់ជំជួយ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម៕
0 Comments:
Post a Comment