ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Monday, June 3, 2024

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និងឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រជុំបូកលទ្ធផលការងារប្រចាំខែ និងលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា និងបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៤ ។

អញ្ជើញចូលរួមនាឱកាសនោះ រួមមាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ សរុប ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបប្រជុំជាមួយក្រុមការងារដើម្បីបូកលទ្ធផលការងារ និងដាក់ទិសដៅការងារបន្ត ជាពិសេសបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ ២០២៤។

ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណចំពោះ សមាជិកា សមាជិកា គណបក្សប្រជាជនកម្ពុជា អង្គបោះឆ្នោត ដែលបានពុះពារប្រឹងប្រែងរួមគ្នា បោះឆ្នោតជូនគណបក្សប្រជាជន រហូតទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ឯកឧត្តមបានធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ និងចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំ។

ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងសូមអោយគណៈបញ្ជាការ យកចិត្តទុកដាក់ និងបន្តអនុវត្ត គោលនយោបាយភូមិ- ឃុំមានសុវត្ថិភាព ដើម្បីថែរក្សាសុខសុវត្ថិភាព ជូនប្រជាជន។

ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យសមាជិកា សមាជិកា ប្រឹងប្រែងផ្សព្វផ្សាយនូវគុណតម្លៃ នៃសុខសន្តិភាព ដោយផ្សាភ្ជាប់នូវទស្សនៈប្រវត្តិសាស្រ្ត ដែលយើងទំាងអស់គ្នា ត្រូវរំលឹក និងមិនគួរបំភ្លេចនូវសោតនាកម្មដែលធ្លាប់កើតមានឡើងឡើយ៕

0 Comments:

Post a Comment