ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, May 14, 2024

ឯកឧត្តម ថាំង ប៊ុនសុង ថ្វាយ សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឱកាសបុណ្យចម្រើនព្រះជន្មាយុ គម្រប់ព្រះជន្ម៧១ យាងចូល៧២ព្រះវស្សា

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ថាំង ប៊ុនសុង ទីប្រឹក្សារាជរដ្ឋាភិបាល និង ភរិយា ក្រុមគ្រួសារ បានផ្ញើរសារលិខិតថ្វាយព្រះពរ  ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត‌! ❤️ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ព្រះជន្ម៧១ យាងចូល៧២ព្រះវស្សា 🌹

តាមសារលិខិតថ្វាយព្រះពរបញ្ជាក់ថា ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាទាំងមួយម៉ឺនលោកធាតុ ទេវតារក្សាមហាស្វេតច្ឆត្រ ទេវតាថែរក្សាឆ្នាំរោងព្រះនាម មហោទរាទេវី និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៍ខ្មែរគ្រប់ព្រះអង្គ ជាពិសេស បារមី ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាតាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាថ្លៃវិសេសជាទីគោរព  សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណឈ្លាសវាងវៃ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីបន្តគង់ប្រថាប់ក្នុង ព្រះបរមសិរីរាជសម្បត្តិជាព្រះម្លប់ដ៍ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តរុងរឿងដល់ប្រជារាស្ត្ររបស់ព្រះអង្គ និងសូម ព្រះករុណា ទ្រង់ប្រកប ដោយព្រះពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ❤️ 🌹

ទូលព្រះបង្គំជាខ្ញុំ ចងចាំជានិច្ច ថ្ងៃជាប្រវត្តិសាស្ត្រ🇰🇭 ០២ កុម្ភៈ ២០០៦ 🇰🇭 និង សូមថ្លែងព្រះរាជអំណរគុណដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត





0 Comments:

Post a Comment