ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Friday, April 5, 2024

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីវិធានការនានាដែលរដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ក្រោមវត្តមានលោក ឡុង ឌីម៉ង់ អភិបាលរងតំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

លោក ឡុង ឌីម៉ង់ បានថ្លែងថា លោក គួច ចំរើន បានណែនាំបងប្អូនប្រជាពលរដ្ឋឲ្យរៀបចំផ្ទះសម្បែងឲ្យបានស្អាត ហើយនៅគ្រប់បណ្ដាមន្ទីរអង្គភាព បណ្ដាគ្រប់ទីវត្តអារាមសាលារៀន រោងចក្រ សហគ្រាសទូទាំងខេត្តព្រះសីហនុ ត្រូវរៀបចំសោភណ្ឌភាព និងរៀបចំសង្ក្រាន្តឆ្នាំថ្មីរៀងៗខ្លួនដើម្បីសោភណ្ឌភាព និងចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងដែលនឹងឈានចូលមកដល់នាថ្ងៃទី១៣-១៦ ខែមេសាឆ្នាំ ២០២៤ ខាងមុខនេះ។

លោកអភិបាលរងគូសបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុឆ្នាំនេះ បានរៀបចំសង្ក្រាន្តធំៗចំនួន៣ទីតាំង និងតាមគោលដៅទេសចរណ៍ចំនួន៣ទីតាំងបន្ថែមទៀត ក្នុងការរៀបចំឲ្យព្រឹត្តិការណ៍ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ មានភាពអធិកអធម្មបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងនោះរួមមាន៖

*ទី១៖ នៅទីលានតេជោ (តំបន់ពយមូង) ស្ថិតនៅក្នុងសង្កាត់លេខ៤

*ទី២៖ នៅឆ្នេរពោចជំទាម៉ៅ (ជិតដើមឈើចាំស្នេហ៍) ក្នុងស្រុកព្រៃនប់

*ទី៣៖ នៅតំបន់ទេសចរណ៍ បេអហ៍ឡៃ។

គោលដៅទេសចរណ៍ចំនួន៣ទីតាំងទៀតរួមមាន៖

*កន្លែង ខ្មែរធ្វើបាន

*តំបន់រង្វង់មូលព្រះថោងនាងនាគ

*នៅឆ្នេរអូរត្រេះ។ ហើយនៅគ្រប់ទីតាំងទាំងអស់សុទ្ធតែមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរដូចជា៖ បោះអង្គុញ ចោលឈូង ទាញព្រាត់ លាក់កន្សែង វាយក្អម ឡើងសសរខ្លាញ់ និងរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ ជាដើម។ល។ ក្នុងនោះនៅបណ្ដាទីតាំងគ្រប់ព្រឹត្តិការណ៍សង្ក្រាន្តទូទាំងខេត្ត គឺបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ និងទេសចរណ៍ចូលរួមទប់ស្កាត់កុំជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀន។

សម្រាប់បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ រដ្ឋបាលខេត្តបានត្រៀមកម្លាំងសមត្ថកិច្ចប្រចាំការនៅគ្រប់តាមបណ្ដាទីប្រជុំជន តាមតំបន់ទេសចរណ៍នានាតាមទីវត្តអារាមទាំងដីគោក និងនៅតាមបណ្ដាកោះ ដើម្បីរក្សាសន្តិសុខជូនបងប្អូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះមានភាពសប្បាយរីករាយផងដែរ៕

0 Comments:

Post a Comment