គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម សុខ សូកាន និង ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតី ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ និងមោឃៈភាព នៃប័ណ្ណចំនួន ៥១៦ប័ណ្ណ ដល់ប្រជាពលរដ្ឋ នៅស្រុកគិរីវង់

តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគនៈអភិបាលខេត្តតាកែវ បានអញ្ជើញចែកចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចំនួន ៥១៦បណ្ណ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិដើមស្លែង ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក នួន សុធា ប្រធានមន្ទីររៀបចំដែននគររូបនីយកម្ម និងសំណង់ខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ កងកម្លាំងទាំង៣ មន្ត្រីរាជការចំនុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋចូលរួមជាង ២០០នាក់ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណវត្ត សុវណ្ណសាគរ ហៅវត្តអង្គ ស្ថិតនៅភូមិខ្មល់ ឃុំកំណប់ ស្រុកគិរីវង់ ៕














No comments:

Powered by Blogger.