ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំក្នុងតំណែង របស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកទ្រាំង
តាកែវ៖ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្នុងតំណែងរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកទ្រាំង ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង គណៈកម្មាធិការគណបក្សស្រុកទ្រាំង និងក្រុមប្រឹក្សាឃុំក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជាមកពីឃុំទាំង១៤ ក្នុងស្រុកទ្រាំង នៅសាលប្រជុំស្នាក់ការគណបក្សស្រុកទ្រាំង នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
No comments: