ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Friday, December 22, 2023

ក្រសួងមុខងារសាធារណៈ​ត្រៀមប្រកាសលទ្ធផល​ប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែលបានជាប់ជាស្ថាពរចំនួន ២៥០រូប ក្នុងនោះស្រ្តី៩៤ រូប នៅថ្ងៃនេះ

ចំនួនអ្នកទស្សនា: Views

​(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រៀមប្រកាសលទ្ធផល​នៃប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែលបានជាប់ជាស្ថាពរចំនួន ២៥០រូប ក្នុងនោះស្រ្តី៩៤ រូប​ បន្ទាប់ពីបញ្ចប់កំណែទាំងស្រុង និងមានការពិនិត្យសម្រេច ពីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសម្តែងការអបអរសាទរ ចំពោះបេក្ខជនដែលបានជាប់ទាំង២៥០រូប និងជំរុញឱ្យខិតប្រឹងប្រែងបំពេញការងារនៅតាមដ្ឋានដែលខ្លួននឹងត្រូវទៅ ដើម្បីជួយដល់កសិករ។

បើតាមលោក ហ៊ុន ម៉ានី លទ្ធផលប្រឡងមានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់​ក្រសួងមុខងារសាធារណៈ និងមានបិទប្រកាសនៅសាលាភូមិន្ទរដ្ឋបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងមុខងារសាធារណៈ​​។

សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានបេក្ខជនជាង៣ពាន់នាក់បានចូលរួមប្រកួតប្រជែង។ មន្រ្តីកសិកម្មទាំង២៥០នាក់ដែលបានជាប់ជាស្ថាពរនេះ នឹងត្រូវទៅបំពេញការងារនៅក្នុងខេត្តចំនួន១៧ ដែលនឹងត្រូវចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២៤៕

0 Comments:

Post a Comment