ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Tuesday, December 19, 2023

សម្តេច ម៉ែន សំអន៖ ជំងឺមិនឆ្លងបានជះឥទ្ធិពលយ៉ាងខ្លាំង ក្នុងការកាត់បន្ថយគម្លាតយេនឌ័រ និងបានបង្កើនជាបន្ទុកបន្ថែមដល់ស្រ្ដី ក្នុងការឈោងចាប់យកកាលានុវត្តភាពថ្មីៗ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្រ្ដ និងការអភិវឌ្ឍ

បានលើកឡើងថា ជំងឺមិនឆ្លង មិនត្រឹមតែជាកង្វល់ផ្នែកសុខុមាលភាពរបស់ប្រជាជនវ័យចាស់ និងយុវជនប៉ុណ្ណោះទេ ប៉ុន្តែ បានជះឥទ្ធិពលក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយគម្លាតយេនឌ័រ នៅក្នុងគ្រប់ទិដ្ឋភាព គ្រប់វិស័យ ដោយបានបង្កើនជាបន្ទុកបន្ថែមដល់ស្រ្ដី ក្នុងការឈោងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីសម្រេចសក្ដានុពលរបស់ខ្លួនឱ្យបានពេញលេញ។

ការលើកឡើងបែបនេះរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតិក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងវិធានការ ដើម្បីកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» នារសៀល ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថ ជំងឺមិនឆ្លង វាបានបង្កឱ្យប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច ដែលបញ្ហានោះ ប្រឈមនឹងជំងឺមិនឆ្លងរ៉ាំរ៉ៃជាច្រើនផងដែរ មានដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងលើសជាតិខ្លាញ់ជាដើម ដែលជាបច្ច័យនៃរបបរស់នៅ និងរបបអាហារដែលគ្មានសុខភាព និងសុវត្ថិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរ ចំពោះលទ្ធផលនៃអង្គសិក្ខាសាលា ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យគួរជាទីកត់សម្គាល់ តាមរយៈ ការចែករំលែកនូវបទពិសោធន៍ និងការចែករំលែកអំពីក្របខណ្ឌ យន្តការបង្ការ និងការពារជំងឺមិនឆ្លង ទៅតាមបរិបទនៃប្រទេសរៀងៗខ្លួន ដើម្បីជាការសិក្សា រៀនសូត្រពីគ្នាទៅវិញទៅមក សម្រាប់សុខុមាលភាពប្រជាជនរបស់ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យរួមរបស់អាស៊ាន។ លទ្ធផលក្នុងថ្ងៃនេះនឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ពង្រឹងការអនុវត្តផែនការសកម្មភាព ស្តីពីការការពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧៕


0 Comments:

Post a Comment