ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, November 14, 2023

ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រប្រារព្ធពិធីក្រុងពាលីដើម្បីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែក

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖ ស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រ ត្រូវបានប្រារព្ធពិធីពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែក ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន នៅមុនពេលដែលស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រ ត្រូវប្រារព្ធពិធីបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  

ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផល ដែលបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើនដល់អ្នកប្រើប្រាស់សមិទ្ធិផលទាំងនោះ តែងតែប្រារព្វនូវពិធីនេះ។

 ស្ពានបេតុងខ្សែកាប តភ្ជាប់កោះនរា និងកោះពេជ្រ គឺជាសមិទ្ធិផលថ្មីមួយទៀត ដែលបានកើតជារូវរាងឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងដឹកនាំអនុវត្តផ្ទាល់ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ស្ពាននេះបានដើតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការកកស្ទះចរាចរលើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពានអាកាសក្បាលថ្នល់ចូលមកកណ្តាលរាជធានី រួមទាំងអ្នកធ្វើដំណើរពីខណ្ឌច្បារអំពៅ និងបានកាត់បន្ថយការកកស្ទះចរាចរមួយផ្នែកធំលើកំណាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ដែលជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។

ស្ពានបេតុងខ្សែកាបកោះនរា កោះពេជ្រ សាងសង់ដោយក្រុមហ៊ុន OCIC មានប្រវែង៨២៤ម៉ែត្រ ទទឹង ២៤ម៉ែត្រកន្លះ ចែកចេញជា៤គន្លង គឺ២គន្លងសំរាប់រថយន្ត ១គន្លងសំរាប់ម៉ូតូ និងមួយគន្លងទៀតសំរាប់អ្នកថ្មើរជើង បានបើកដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយចំណាយលើការសាងសង់អស់ប្រមាណ ៣៨លានដុល្លារសហរដ្ឋអាមេរិក ៕ 

0 Comments:

Post a Comment