គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលមានជំងឺចាស់ប្រចាំកាយ ទទួលបានអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(ភ្នំពេញ)៖ បន្ទាប់ពីទទួលដំណឹងព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ជំងឺចាស់បានរើឡើងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ សួរសុខទុក្ខដល់គេហដ្ឋាន ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងឱកាសនោះដែរ លោកវេជ្ជ. អ៊ុយ សំអាត បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងសូមថែរក្សាសុខភាព និងសូមទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ដែលនៅជិតបំផុត និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារប្រសិនព្រឹទ្ធាចារ្យ មានមិនស្រួលត្រូវរួសរាន់បញ្ជូនព្រឹទ្ធាចារ្យ ទៅមន្ទីរភ្នំពេញឱ្យបានឆាប់បំផុត។

ជាមួយគ្នានេះ ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ដល់ក្រុមគ្រួសារយើងខ្ញុំ និងសូមជូនពរសម្ដេចឲ្យជួបតែសេចក្ដីសុខ និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់ទឹកត្រចៀកកាំមួយកន្ត្រក ស្ករស ១គីឡូ ទឹកដោះគោឆៅ ២យួរ និងថវិកា១០លានរៀល៕

No comments:

Powered by Blogger.